អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ១រូប សម្រាប់មុខតំណែង ការីបញ្ជា ម៉ាស៊ីនផ្សាយវិទ្យុ។
កាតព្វកិច្ច
ទទួលបន្ទុកចាក់ផ្សាយកម្មវិធីវិទ្យុ និង ផ្សាយតាមហ្វេសប៊ុក បិទបើកម៉ាស៊ីនផ្សាយប្រចាំថ្ងៃ អធិប្បាយ កម្មវិធីកំសាន្ត កម្មវិធីអប់រំនានា ឱ្យមានភាពរលូនសមស្របតាមទស្សនវិស័យ បេសកកម្ម និង គុណ តម្លៃ នៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ ផ្តល់យោបល់ ឬ រាយការណ៍អំពីគុណភាព និង កម្លាំងផ្សាយរបស់វិទ្យុជូនអ្នកគ្រប់គ្រងវិទ្យុ ដើម្បីធានាការផ្សាយរបស់វិទ្យុស្ត្រី ប្រកបដោយគុណភាព និង វិជ្ជាជីវៈ ។
ភារកិច្ច និង ការទទួលខុសត្រូវ
- ប្រចាំការ និងចាក់ផ្សាយកម្មវិធីវិទ្យុ
- បញ្ជាម៉ាស៊ីនផ្សាយ ទំាងការផ្សាយផ្ទាល់តាមវិទ្យុ និង តាមហ្វេសប៊ុកវិទ្យុស្ត្រី
- ចូលរួមជ្រើសរើសបទចម្រៀង បទភ្លេង រូបភាព សម្រាប់ចាក់ផ្សាយ
- កត់ត្រាលើតារាងចាក់ផ្សាយប្រចាំថ្ងៃ
- តាមដានការផ្សាយនៅភ្នំពេញ តាមខេត្ត និង រាយការណ៍ជូនអ្នកគ្រប់គ្រង
- គ្រប់គ្រង និង រក្សាទុកឯកសារជាសំឡេងដែលបានផ្សាយរួចហើយ ឲ្យបានត្រឹមត្រូវ
- ទាក់ទងជាមួយវិទ្យុជាដៃគូដែលបានផ្សាយនៅវិទ្យុស្ត្រីអេហ្វអឹម ១០៣.៥
- ត្រៀមសម្ភារៈផ្សេងៗ មុននឹងដំណើរការផ្សាយផ្ទាល់
- គ្រប់គ្រង ថែទាំ សំអាត ឧបករណ៍ សំភារផ្សេងៗ ក្នុងបន្ទប់ផ្សាយផ្ទាល់ និង បន្ទប់ថត សំឡេង ។
លក្ខណៈសម្បត្តិ
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ។
- មានបទពិសោធន៍ជាការីបញ្ជាម៉ាស៊ីនផ្សាយយ៉ាងតិច ១ ឆ្នាំ និង ចេះប្រើប្រាស់បណ្តាញ សង្គម ។
- ចូលចិត្តធ្វើការងារប្រព័ន្ធផ្សព្វផ្សាយ ។
- មានអត្តចរិកល្អ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម ចេះធ្វើការងារជាក្រុម ។
- ចេះភាសាខ្មែរ និង អាចប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ និង អាន ។
- អាចអានភាសាអង់គ្លេសបានខ្លះៗ ។
- មានទឹកចិត្តលើកស្ទួយសមភាពយេនឌ័រ លើកកម្ពស់តួនាទីស្ត្រីក្នុងសង្គម និង យល់ដឹងអំពី បញ្ហាទាក់ទងនឹងស្រ្តី ។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា តាមរយៈអ៊ីមែល [email protected] ឬផ្ញើសារចូលទំព័រហេ្វសប៊ុកផ្លូវការរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា Women’s Media Centre of Cambodia ឬ វិទ្យុស្ត្រី Women’s Radio ។
លេខទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃពុធ ទី ១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច ។
**បេក្ខនារីត្រូវបានផ្តល់អាទិភាព ។
សូមអរគុណ