អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្ត ដោយមានផ្តល់ជូនប្រាក់ឧបត្ថម្ភ ចំនួន ២នាក់ ដូចខាងក្រោម៖
១. អ្នកស្ម័គ្រចិត្ត ផ្នែកហិរញ្ញវត្ថុ (Accounting Assistant) ចំនួន ១ នាក់
ភារកិច្ច និង ការទទួលខុសត្រូវ
- ជួយរៀបចំឯកសារហិរញ្ញវត្ថុ សក្ខីបត្រចំណូល-ចំណាយ និង ឯកសារផ្សេងៗ ឱ្យមានរបៀបរៀបរយ ។
- ជួយពិនិត្យឯកសារដែលបុគ្គលិកបញ្ជូនមកផ្នែកហិរញ្ញវត្ថុ ដូចជា វិក្កយបត្រ កិច្ចសន្យា -ល- ដោយ ធានាថា គ្រប់គ្រាន់ និង ត្រឹមត្រូវ ។
- ជួយក្នុងការប្រតិបត្តិការធនាគារ ដូចជា ដាក់ ឬ ដកសាច់ប្រាក់ មូលប្បទានបត្រ ធ្វើបច្ចុប្បន្នភាព របាយការណ៍ធនាគារ ។
- ព្រីន ថតចម្លង និង ស្កេនឯកសារហិរញ្ញវត្ថុ ។
- អនុវត្តតាមផែនការ សកម្មភាពប្រចាំថ្ងៃ ប្រចាំខែ ដែលអ្នកគ្រប់គ្រងដាក់ឱ្យ។
តម្រូវការ និង លក្ខណៈសម្បត្តិ
- យ៉ាងតិចណាស់ជានិស្សិតកំពុងសិក្សាឆ្នាំទី ១ ឡើងទៅ ផ្នែកគណនេយ្យ-ហិរញ្ញវត្ថុ ឬ ធនាគារ ឬ ផ្សេងៗ ។
- មានជំនាញកុំព្យូទ័រ Word, Excel និង ចេះប្រើ Internet, Email ។
- មានអាយុចាប់ពី ២០ ដល់ ៣០ ឆ្នាំ ។ យុវនារីជាការប្រសើរ ។
- ចេះភាសាអង់គ្លេសជាមូលដ្ឋាន ដែលអាចអាន និយាយ និងសរសេរ ។
- មានអត្តចរិតសុភាពរាបសារ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម និង ចូលចិត្តអភិវឌ្ឈខ្លួន ។
- មានការអត់ធ្មត់ ហើយសំភី ចង់ចេះ ចង់ដឹង ។
២. អ្នកស្ម័គ្រចិត្ត ផ្នែកព័ត៌មានវិទ្យា (Information Technology) ចំនួន ១ នាក់
ភារកិច្ច និង ការទទួលខុសត្រូវ
- ផ្តល់ជំនួយផ្នែកបច្ចេកទេសដល់បុគ្គលិកលើបញ្ហាដែលទាក់ទងនឹង IT រួមមាន Hardware និង Software និងការដោះស្រាយបញ្ហា Network ។
- មានចំណេះដឹងអំពីកម្មវិធី Microsoft ដូចជា កម្មវិធី Word, Excel, PowerPoint, Email និង Outlook, -ល-។
- ជួយក្នុងការតម្លើង និងថែរទាំប្រព័ន្ធកុំព្យូទ័រ ម៉ាស៊ីនព្រីន និងកម្មវិធី Software មួយចំនួន។
- ធ្វើការបញ្ជារទិញឧបករណ៍ទាក់ទងនឹង IT សម្រាប់បុគ្គលិក និងការរៀបចំសម្រង់តម្លៃ ។
- ជួយ setup និងតំឡើងកម្មវិធី Microsoft Outlook សម្រាប់បុគ្គលិក ។
តម្រូវការ និង លក្ខណៈសម្បត្តិ
- ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ឡើងទៅ ផ្នែកព័ត៌មានវិទ្យា ។
- យល់ដឹង និងចាប់អារម្មណ៍អំពីបច្ចេកវិទ្យាថ្មីៗ ។
- សញ្ជាតិកម្ពុជា ដែលមានភាសាកំណើតជាភាសាខ្មែរ និងមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ ។
- ចេះភាសាខ្មែរ និងអង់គ្លេស អាចអាន និង សរសេរបាន ។
- មានភាពតស៊ូនិងមានទំនួលខុសត្រូវលើការងារ ។
- មានគំនិតច្នៃប្រឌិត និង ចូលចិត្តអភិវឌ្ឈខ្លួន ។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected] ឬផ្ញើសារចូលទំព័រហេ្វសប៊ុកផ្លូវការរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា Women’s Media Centre of Cambodia ឬ វិទ្យុស្ត្រី Women’s Radio ។
ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ៥ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាច ។