en     km
en     km

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃស្នើឱ្យអ្នករងគ្រោះនៃក្រុមហ៊ុនCIC ដាក់ពាក្យបណ្ដឹង

Share

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ (សុខៈ) បានឱ្យអ្នកងរងគ្រោះ និងគិតថាខ្លួនចាញ់បោកក្រុមហ៊ុន CIC Plc ដាក់ពាក្យបណ្ដឹងទៅកាន់ មានតុលាការ និងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបាន ឱ្យតែមានភស្ដុតាងគ្រប់គ្រាន់។

អ្នកនាំពាក្យរងរូបនេះ បន្ថែមថា ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើក្រុមហ៊ុន​CICនេះ ឬអត់នោះ លោកមិនទាន់បញ្ជាក់ប្រាប់បានទេ ដោយសារតាមច្បាប់ការស៊ើបអង្កេតលើករណីណាមួយ មិនត្រូវប្រកាសបើកចំហឱ្យដឹងមុនឡើយ ដើម្បបង្កាកុំឱ្យមានភាពបែកការ។

តែយ៉ាងណា លោកបញ្ជាក់ថា នគរបាលជាតិចំណុះក្រសួងមហាផ្ទៃតែងតែប្រមូល អង្កេត តាមដានស្ថានភាពជាប្រចាំថ្ងៃ និងក្ដោបព័ត៌មានដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងករណីចាំបាច់ងាយស្រួលបើកប្រតិបត្តិការភ្លាមៗ។ ជាមួយគ្នា តាមរយៈពាក្យបណ្ដឹងរបស់ភាគីរងគ្រោះក៏សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃធ្វើសកម្មភាពផងដែរ។

អ្នកឧកញ៉ា គួច ម៉េងលី ដែលរងគ្រោះជាមួយក្រុមហ៊ុន CIC ក្នុងទឹកប្រាក់ប្រមាន៣០ម៉ឺនដុល្លាបានប្រកាសឱ្យបើកការស៊ើបអង្កេតលើបុគ្គល១៣នាក់ នៃក្រុមហ៊ុន CIC បន្ទាប់ពីល្បីរឿងបន្លំលុយរាប់លានដុល្លា។លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មានគ្រួសារ និងជីវិតមនុស្សជាច្រើននាក់ទៀតបានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំរបស់ក្រុមហ៊ុននេះ។

ទាក់ទងរឿងនេះ គណៈមេធាវីនៃព្រះរាជព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី២៤ ខែមីនា ថា មេធាវីរបស់ខ្លួននឹងជួយប្រជាពលរដ្ឋដែលរងគ្រោះជាមួយក្រុមហ៊ុនCIC។ ប្រសិនបើប្រជាពលរដ្ឋណាចង់ពិគ្រោះយោបលផ្នែកច្បាប់ និងរៀបចំឯកសារបណ្ដឹង គណៈមេធាវីថា នឹងការពារក្ដីជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃ៕

Share

Image
Image
Image