en     km
en     km

ក្រុមយុវតីចលនាទម្លុះគ្រោងបញ្ចាំងខ្សែភាពយន្តខ្លី៣៣រឿងជំរុញលើកកម្ពស់សិទ្ធិនិងបំពាក់ភាពអង់អាចដល់ស្រ្តី

Share

ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមយុវតីនៃចលនាទម្លុះនឹងរៀបចំកម្មវិធីមហោស្រពភាពយន្ដខ្លីទម្លុះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅរោងភាពយន្ដ លេជេន ខេម៉ល លើផ្លូវវេងស្រេង រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីកញ្ញា ពៅ ស៊ីនួន សហស្ថាបនិកនៃ ចលនាទម្លុះប្រាប់វិទ្យុស្រ្តីតាមរយៈកិច្ចសម្ភាសន៍នៅថ្ងៃទី២២ខែមីនានេះ។
ជាកម្មវិធីមួយដើម្បីអបអរទិវាអន្ដរជាតិនារីផង មហោស្រពខាងលើនេះ ក៏មានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ពិសេសបន្លឺសម្លេងរបស់យុវជន និងប្រើប្រាស់ឥទ្ធិពលនៃភាពយន្ដជាកម្លាំងនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមកម្ពុជា ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងកញ្ញា ពៅ ស៊ីនួន សហស្ថាបនិកនៃ ចលនាទម្លុះ ដូចតទៅ!។

ទម្លុះសូមជូនដំណឹងដល់សាធារណ:ជនទាំងអស់គ្នាថា កៅអីសម្រាប់ចូលរួម “កម្មវិធីប្រកាស និងប្រគលរង្វន់របស់ មហោស្រពភាពយន្តខ្លីទម្លុះ” នាពេលល្ងាច ចំនួន២៥០ ត្រូវបានកក់ពេញហើយ និងមិនអាចធ្វើការចុះឈ្មោះដើម្បីទទួលបាននូវសំបុត្រទៀតបានទេ។
ប៉ុន្តែពួកយើងនឹងធ្វើការបើកការចុះឈ្មោះនេះនៅថ្ងៃដែលកម្មវិធីនឹងកើតឡើង ដោយធ្វើការចុះឈ្មោះនៅទីតាំងរបស់កម្មវិធីផ្ទាល់។
✍ចំណាំ: ការចាក់បញ្ចាំងរឿងនៅពេលព្រឹក និងពេលថ្ងៃនៅតែមានកន្លែងសម្រាប់ការកក់ ប៉ុន្តែវគ្គប្រគល់ពានរង្វាន់ត្រូវបានកក់ពេញហើយ។
ចុះឈ្មោះតាមរយះតំណភ្ជាប់ខាងក្រោមនេះ : https://forms.gle/UV7wgcZ6hJvQbkzSA

រូបភាពនៃសកម្មភាពរបស់ក្រុមយុវតីចលនាទម្លុះ៖

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង