en     km
en     km

បញ្ហាប្រឈមរបស់កម្មការិនី នឹងត្រូវលើកពិភាក្សា ក្រោមប្រធានបទ«រួមគ្នាបំបែក ភាពស្ងៀមស្ងាត់ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី»

Share

កម្មករកម្មាការិនីកាត់ដេរកម្ពុជា។ រូបភាពតំណាង

កម្មការិនី-កម្មករ បន្តទទួលរងនូវការរំលោភបំពានសិទ្ធិការងារ កេងប្រវ័ញ្ចកម្លាំងពលកម្ម តាមរយៈ ការបន្តប្រើប្រាស់ និងអនុវត្តនូវប្រព័ន្ធកំណត់ចំនួននៃការផលិតនៅក្នុងសង្វាក់ផលិតកម្មក្នុងរោងចក្រ ដែលចំនួននៃការកំណត់បន្តកើនឡើងឥត ឈប់ឈរ។ វិធីសាស្ត្រកំណត់ចំនួននេះ មានទម្រង់ផ្សេងៗពីគ្នា តែក្នុងគោលបំណងបង្កើនការផលិត និងមានគុណភាព តាម ដែលថៅកែរោងចក្រចង់បានដោយមិនខ្វល់ពីបញ្ហាប្រឈម និងផលប៉ះពាល់នានា ដែលកើតមានលើកម្មការិនី-កម្មករនោះទេ។ នៅពេលកម្មការិនីកម្មករផលិត ឬដេរមិនបានគ្រប់ចំនួនកំណត់ ពួកគាត់ទទួលរងការស្តីបន្ទោស ប្រមាថមាក់ងាយ ប្រៀបធៀប រវាងកម្មករ ឬរវាងក្រុមទៅវិញទៅមក ព្រមទាំងការគំរាមកំហែងផ្តាច់កិច្ចសន្យាការងារជាដើម។ កត្តាទាំងនេះបានធ្វើឱ្យមាន ផលប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។

 

បើតាមសេចក្ដីប្រកាសព័ត៌មាន វេទិកាស្ត្រី ក្រោមប្រធានបទ «រួមគ្នាបំបែកភាពស្ងៀមស្ងាត់ ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី» បានដកស្រង់សំដីរបស់កម្មការិនីកំពុងមានផ្ទៃពោះម្នាក់លើកឡើងថា «រាល់ថ្ងៃនេះ ធ្វើការហត់ខ្លាំងណាស់ មិនសូវហ៊ានទៅបន្ទប់ទឹកទេ ដោយសារដេរពីរផ្នែកម្នាក់ឯង ខ្លាចដេរមិនគ្រប់ចំនួន ព្រោះពេលដេរមិនគ្រប់ចំនួនកំណត់ប្រធានក្រុមស្តីបន្ទោស ប្រៀបធៀបយើងធ្វើការមិនចេះមើលគេ គេដេរបាន ម៉េចបានជាយើងដេរមិនបាន មានដៃពីរជើងពីរដូចគេដែរ។ បើប្រធានស្តីបន្ទោសហើយ នៅតែដេរមិនគ្រប់ចំនួន គេហៅទៅព្រមាន និងអាចបញ្ឈប់យើងនៅពេលដល់កុងត្រា»។

 

ផ្តោតលើបញ្ហាសិទ្ធិកម្មការិនីនេះ និងបញ្ហាស្ត្រីនៅក្នុងសង្គមផ្សេងៗទៀត សមាគមក្រុមតន្ត្រីយុវវ័យនាំ សមាគមមណ្ឌលព័ត៌មានកម្មករ អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ និងកម្មវិធីផ្តោតលើលោកខាងត្បូង តែងប្រារព្ធទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំទៅតាមទម្រង់ផ្សេងៗ ដើម្បីចូលរួមបញ្ចេញសំឡេងជាមួយគ្នា ពាំនាំសារទាមទារ និងតម្រូវការ ដើម្បីជំរុញការអនុវត្តការការពារសិទ្ធិ សេរីភាព និងយុត្តិធម៌សម្រាប់ស្ត្រី ឆ្ពោះទៅរកយុត្តិធម៌យេនឌ័រ នៅកម្ពុជា។ សម្រាប់ឆ្នាំ២០២៤នេះ ដើម្បីចូលរួមអបអររម្លឹកវីរភាពស្ត្រី ទិវាអន្តរជាតិនារីនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាបំបែក ភាពស្ងៀមស្ងាត់ដើម្បីយុត្តិធម៌សម្រាប់ស្ត្រី» នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤៕

Share

ព័ត៌មានទាក់ទង

Image