en     km
en     km

ក្រសួងការងារឱ្យកម្មកររោងចក្រY&Wទៅសាលាខណ្ឌដង្កោដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ

Share

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់កម្មកររោចក្រ Y&W Garment ទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤តទៅ ដោយក្រសួងនឹងបិតលេខរៀងកម្មករនៅសាលាខណ្ឌ មុនផ្ដល់ប្រាក់ជូនកម្មករ។ ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ក្រសួងបានទទួលប្រាក់កក់ពីអ្នកដេញថ្លៃយករោងចក្រ Y&W តាមរយៈនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភាររបស់រោងចក្រ។

ក្រសួងការងារបញ្ជាក់ថា កម្មករនិយោជិតត្រូវភ្ជាប់ជាមួយឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត ច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ បន្ថែមពីនេះ ក្រសួងឱ្យកម្មករយកប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់ខ្លួនម្នាក់ៗផងដែរ ប្រសិនបើមាន។

ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់កម្មករនេះដែរ ក្រោយមានការតវ៉ាមួយនាព្រឹកមិញ ដោយកម្មករនយោជិតបានបន្ដចេញតវ៉ាសារជាថ្មី ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនដោះស្រាយនីតិវិធីលុយដែលក្រុមហ៊ុនជំពាក់បុគ្គលិក។

គួរជម្រាបថា ក្រសួងការងារបានអនុវត្តតាមដីកាសម្រេចរឹបអូសជាបណ្ដោះអាស្ននចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងក្រុងភ្នំពេញ ដើម្បីរឹបអូសជាបណ្ដើអាស្នននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុន ដែលមានទីតាំងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ក្រុងភ្នំពេញ។

យ៉ាងណា កម្មកររោងចក្រភាគច្រើនក៏ទទួលបានការងារថ្មីជាបន្ដបន្ទាប់ផងដែរ ខណៈទីភ្នាក់ងារជាតិមុខរបរ និងការងារបានផ្សព្វផ្សាយការងារថ្មីជាង២ពាន់កន្លែងនៅពីមុខរោងចក្រនោះផ្ទាល់។ នេះបើតាមសហជីព លោក ផាន បូរី៕

Share

ព័ត៌មានទាក់ទង

Image