en     km
en     km

នាទីសុខភាព៖ ត្រូវដឹងអ្វីខ្លះ ក្នុងការងូតទឹកឱ្យទារក

Share

 

បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖

១) ការត្រៀមលក្ខណៈទុកជាមុន

ក) សុវត្ថិភាព

– ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង)

– ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក)

ខ) ផាសុកភាពនិងភាពសុខស្រួល

– កាយវិការថ្នមៗ និយាយលេងជាមួយទារក

– ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់

គ) ការរៀបចំ

– សម្ភារៈគ្រប់គ្រាន់ និងនៅទំនេរ

– ការគោរពអនាម័យ

– កាយវិកា សកម្មភាពសមហេតុសមផល

ឃ) ទាមទារការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់

២) ការអនុវត្តន៍

ក) មុនធ្វើការថែទាំ

– គ្រប់សម្ភារៈទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែតកំដៅវាស់ទឹកនិងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត)

– សម្ភារៈ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ

– សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែម៉ូម៉ែត្រសំរាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយផ្នែកខាងក្នុងនៃដើមដៃ)

– បញ្ចូលទឹកនូវ ៣៨ អង្សារសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់)

– ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក

ខ) នៅពេលងូតទឹក

– លាងដៃមុនការចាប់ផ្តើមថែទាំ

– ជៀសវាងការធ្វើឲ្យទារករងារ (ទារកនៅស្រាតរយៈពេលខ្លីបំផុត)

– លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក

– ដកកន្ទបសំអាតកន្លែងគូថបើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក

– លាងសំអាតរាងកាយទារកជាមួយសាប៊ូសមស្របបើចាំបាច់

– ជូតសំអាតតាមលំដាប់ដូចនេះ ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅនៃប្រដាប់ភេទ (ទៅពីក្រោមពោះដល់រន្ធគូថ) និងគូថ

– ចាប់ទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក

– សំងួតឲ្យបានល្អដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់

– ជូតសំអាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)

– ធ្វើការថែទាំសំអាតផ្ចិត

– ពាក់កន្ទបថ្មីស្អាត

– ពាក់សំលៀកបំពាក់ផ្នែកខាងលើនៃទារក

– បិទកន្ទប និងបញ្ចប់ការពាក់សំលៀកបំពាក់របស់ទារក

– លាងសំអាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក (Solution Hydro Alcoolique)

ឃ) ក្រោយពេលងូតទឹក

– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត

– ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក

– រៀបទុកដាក់សម្ភារៈ

– លាងសំអាតដៃ៕

Share

Image
Image
Image