en     km
en     km

នាទីសុខភាព៖ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល

Share

ក) មូលហេតុ ឬរោគសញ្ញានៃជំងឺឈឺនៅកដៃ គឺវាធ្វើឲ្យមាន

– ការឈឺចាប់នៅកដៃ

– ម្រាមដៃចាប់កាន់អ្វីៗមិនបាន

– គាំងចលនាសន្លាក់

– ស្វិតសាច់ដុំ

នាងកញ្ញា លោក លោកស្រី គួរតែមានការចាប់ផ្ដើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលគាំង បង្កើនចលនាកដៃនិងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងស្ដារចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។

ខ) វិធីព្យាបាល

– ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy

– ព្យាបាលដោយម៉ាស៊ីន Ultrasound

– ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត

– ព្យាបាលពត់សន្លាក់កដៃ

គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្ដេចខ្លះ?

– ការបត់និងលា កដៃ

– ត្រឡប់បាតដៃផ្កាប់និងផ្ងារ

– ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ

– ទាញពន្លាតដោយបត់កដៃ

– ទាញពន្លាតដោយច្រត់កដៃ

– ចលនាបត់លាម្រាមដៃ

បើតាមមន្ទីរពេទ្យកាល់ម៉េត ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្ដារចលនាប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលនាងកញ្ញា លោក លោកស្រី មានបញ្ហាឈឺនៅកដៃ គួរតែអញ្ញើញទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាល និងការណែនាំលម្អិតបន្ថែមពីបញ្ហានេះ៕

អត្ថបទដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត

Share

Image Not Found
Image

ព័ត៌មានទាក់ទង