en     km
en     km

នាទីសុខភាព៖ស្វែងយល់ពីជំងឺថប់បារម្ភ

Share

 

ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ នេះបើតាមប្រភពពីមន្ទីពេទ្យកាល់ម៉េត

ក) មូលហេតុ៖ ជំងឺថប់បារម្ភកើតឡើង ដោយមិនមានមូលហេតុច្បាស់លាស់។

ខ) កត្តាងាយប្រឈម៖

– តំណរពូជ

– បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល

– ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត

– ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង

– ជំងឺផ្លូវកាយមួយចំនួន

– បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។

គ) រោគសញ្ញា៖

– ថប់បារម្ភ ឆាប់ភ័យ

– ឆាប់ខឹងមួរម៉ៅ

– ចុករោយពេញខ្លួន

– ល្ហិតល្ហៃ អស់កម្លាំង

– ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច

– ប៉ះពាល់់ដល់ការគេង។

ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ

– វិវត្តន៍ទៅរ៉ាំរ៉ៃ

– មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ។

ប្រសិនបើមានអាការៈដូចបានរៀបរាប់ខាងលើ មន្ទីរពេទ្យកាល់ម៉ែត ណែនាំឱ្យអ្នកសង្ស័យគួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សា និងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឱកាសជាសះស្បើយកាន់តែលឿន៕

អត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

Share

ព័ត៌មានទាក់ទង

Image