អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ។
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ២ រូប សម្រាប់មុខតំណែងដូចខាងក្រោម៖
១. អ្នកសារព័ត៌មាន
ភារកិច្ច និង ការទទួលខុសត្រូវ
- ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
- ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
- ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
- ផលិតព័ត៌មាន ដែលមានបញ្ចូលសូរសព្ទសម្ភាស។
តម្រូវការ និង លក្ខណៈសម្បត្តិ
- សញ្ជាតិខ្មែរ
- មានបរិញ្ញាបត្រសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ជាអ្នកយកព័ត៌មានវិទ្យុ ឬ ទូរទស្សន៍ ឬ បណ្តាញសង្គម យ៉ាងតិច ១ ឆ្នាំ
- មានបទពិសោធន៍ក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ បទសម្ភាសន៍
- ចូលចិត្តតាមដានព័ត៌មាន ពិសេស ព័ត៌មានអំពីស្ត្រី យេនឌ័រ យុវជន កុមារ និង ជនងាយរងគ្រោះ នៅក្នុងសង្គម
- ចេះភាសាខ្មែរ និង ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និង ស្ដាប់
- ប្រើប្រាស់ដោយមានប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយសង្គម អ៊ិនធឺណិត
- ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
- មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥ ល្ងាច ។
២. ការីបញ្ជា ម៉ាស៊ីនផ្សាយវិទ្យុ
កាតព្វកិច្ច៖ទទួលបន្ទុកចាក់ផ្សាយកម្មវិធីវិទ្យុ និង ផ្សាយតាមហ្វេសប៊ុក បិទបើកម៉ាស៊ីនផ្សាយប្រចាំថ្ងៃ អធិប្បាយ កម្មវិធីកំសាន្ត កម្មវិធីអប់រំនានា ឱ្យមានភាពរលូនសមស្របតាមទស្សនវិស័យ បេសកកម្ម និង គុណ តម្លៃ នៃ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ ផ្តល់យោបល់ ឬ រាយការណ៍អំពីគុណភាព និង កម្លាំងផ្សាយរបស់វិទ្យុជូនអ្នកគ្រប់គ្រងវិទ្យុ ដើម្បីធានាការផ្សាយរបស់វិទ្យុស្ត្រី ប្រកបដោយគុណភាព និង វិជ្ជាជីវៈ ។
ភារកិច្ច និង ការទទួលខុសត្រូវ
- ប្រចាំការ និងចាក់ផ្សាយកម្មវិធីវិទ្យុ
- បញ្ជាម៉ាស៊ីនផ្សាយ ទំាងការផ្សាយផ្ទាល់តាមវិទ្យុ និង តាមហ្វេសប៊ុកវិទ្យុស្ត្រី
- អធិប្បាយកម្មវិធីកំសាន្ត និង កម្មវិធីផ្សេងៗ
- ចូលរួមជ្រើសរើសបទចម្រៀង បទភ្លេង រូបភាព សម្រាប់ចាក់ផ្សាយ
- ធ្វើកិច្ចការផ្សេងៗ ដូចជា តម្លើងកម្មវិធីវិទ្យុ ថតស្ពត ឌីហ្សាញ កាត់តវីដេអូ
- កត់ត្រាលើតារាងចាក់ផ្សាយប្រចាំថ្ងៃ
- តាមដានការផ្សាយនៅភ្នំពេញ តាមខេត្ត និង រាយការណ៍ជូនអ្នកគ្រប់គ្រង
- គ្រប់គ្រង និង រក្សាទុកឯកសារជាសំឡេងដែលបានផ្សាយរួចហើយ ឲ្យបានត្រឹមត្រូវ
- ទាក់ទងជាមួយវិទ្យុជាដៃគូ ដែលបានផ្សាយនៅវិទ្យុស្ត្រីអេហ្វអឹម ១០៣.៥
- ត្រៀមសម្ភារៈផ្សេងៗ មុននឹងដំណើរការផ្សាយផ្ទាល់
- គ្រប់គ្រង ថែទាំ សម្អាត ឧបករណ៍ សម្ភារៈផ្សេងៗ ក្នុងបន្ទប់ផ្សាយផ្ទាល់ និង បន្ទប់ថត សំឡេង ។
លក្ខណៈសម្បត្តិ
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ។
- មានបទពិសោធន៍ជាការីបញ្ជាម៉ាស៊ីនផ្សាយយ៉ាងតិច ១ ឆ្នាំ និង ចេះប្រើប្រាស់បណ្តាញ សង្គម ។
- មានសំឡេងល្អ ច្បាស់ រួសរាយរាក់ទាក់ ។
- ចូលចិត្តធ្វើការងារប្រព័ន្ធផ្សព្វផ្សាយ ។
- មានអត្តចរិកល្អ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម ចេះធ្វើការងារជាក្រុម ។
- ចេះភាសាខ្មែរ និង អាចប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ និង អាន ។
- អាចអានភាសាអង់គ្លេសបានខ្លះៗ ។
- មានចំណេះដឹងទូលំទូលាយ អំពីបញ្ហាសង្គម ។
- មានទឹកចិត្តលើកស្ទួយសមភាពយេនឌ័រ លើកកម្ពស់តួនាទីស្ត្រីក្នុងសង្គម និង យល់ដឹងអំពី បញ្ហាទាក់ទងនឹងស្រ្តី ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃអង្គារ ទី ២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច ។
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ឬផ្ញើសារចូលទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio ។
ទូរសព្ទលេខទំនាក់ទំនង ៖ 069 848 013 / 011 780 510