en     km
en     km

ពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

Share

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅស្ថិតក្នុងភូមិខ្នងម៉ាឡៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។ ក្នុងគ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាចិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្គ្រោះ បឋមរួចហើយ ក៏បានទៅកន្លែងស្នាក់នៅវិញ។ ក្នុងនោះ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ដែរថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួលបន្ទុក៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image