en     km
en     km

លោកស្រី Nikki Haley ផ្តួលលោក Trump លើកដំបូងក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកថ្មីឆ្នាំ២០២៤

Share


លោកស្រី Nikki Haley ជាស្រ្តីមួយរូបប្រឡូកក្នុងវិស័យនយោបាយនៅអាមេរិក និងជាបេក្ខជនម្នាក់កំពុងស្វែងរកសំឡេងឆ្នោតដើម្បីតំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិថ្មីនេះ បានឈ្នះសន្លឹកឆ្នោតដំបូងរបស់ខ្លួននៅក្នុងទីក្រុង Washington DC នៃសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

ក្រោយបរាជ័យជាច្រើនលើក កាលពីយប់ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ គណបក្សរបស់លោកស្រី Nikki Haley បានផ្តួលគូប្រជែងលោក Donald Trump ជាលើកដំបូងនៅក្នុងយុទ្ធនាការការរកសំឡេងឆ្នោតសម្រាប់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិថ្មី បើទោះជាបីលោក Trump ទទួលបានសន្លឹកឆ្នោតច្រើនហើយក្តី។

លោកស្រី Haley ទទួលបានសំឡេងគាំទ្រចំនួន ៦៣ភាគរយនៅក្នុងការបោះឆ្នោតបឋម ដែលបានរៀបចំនៅសណ្ឋាគារដែលមានទីតាំងនៅចំកណ្តាលទីក្រុង Washington DC ។ នេះបើយោងតាមគេហទំព័រ Politico ដែលបានដកស្រង់សម្តីមន្ត្រីបក្សក្រុង Washington។ គណបក្សរបស់លោកស្រី Haley បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលគណបក្សសាធារណរដ្ឋត្រូវប្រជាពលរដ្ឋនៅក្នុងទីក្រុង Washington បដិសេធ ពីព្រោះតែរឿងអាស្រូវរបស់លោក។

សូមរំលឹកដែរថា កាលពីឆ្នាំ២០២០ លោក Joe Biden យកឈ្នះលោក Trump ៩២ភាគរយនៃសម្លេងសន្លឹកឆ្នោតនៅក្នុងទីក្រុង Washington របស់អាមេរិក។ សម្រាប់ទីក្រុងនេះ បេក្ខជនប្រធានាធិបតីមកមពីគណបក្សសាធារណរដ្ឋមិនសូវទទួលបានប្រជាប្រិយភាពច្រើននោះទេ៕

ប្រភព៖ AP ចុះថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image