en     km
en     km

អ្នកនាង យ៉ុ​ង ច័ន្ទ​កន្និកា​ ប្រកាសផលិតចម្រៀងជាថ្មី ​លើក​ស្ទួយ​វិ​ស័​យ​សិ​ល្បៈ អប់រំ ដើម្បី​ស្ត្រី

Share

តារាចម្រៀង​អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​នាង​នឹង​ទទួល​ថត​បទ​ច្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបានថតបទចម្រៀងថ្មីៗ​អស់​ជា​ច្រើន​​ឆ្នាំ​ ក្រោយការការរៀបការ ហើយសម្រេចប្រកបរបរបើកហាងសម្អាងកាយ(Salon)។

ការ​សម្រេច​វិល​មក​ថត​ចម្រៀងរបស់ម្ចាស់បទ«រាត្រីគ្មានផ្កាយ» ​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​ គឺ​អ្នកនាង​មិន​យក​កម្រៃ​ពី​ការ​ថត​នោះ​ឡើយ ប៉ុន្តែ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​នៃ​ការ​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​វិស័យ​សិ​ល្បៈ ដោយអ្នក​នាង​ចាត់​ទុក​សកម្មភាព​របស់​ខ្លួន​នា​ពេល​នេះ​ ថាការ​ដឹងគុណ​ក្នុង​នាម​នាង​ក៏​ធ្លាប់​មានមុខ​មាន​មាត់​តាមរយៈ​សិ​ល្បៈ​នេះ​។

អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​សរសេរលើ​បណ្តាញ​សង្គមភ្ជាប់នឹងរូបភាពជាស្វាមី​ថា «សូម​ប្រកាស​ជា​ផ្លូវការ​ថា ​នាង​ខ្ញុំ​នឹង​ទទួល​ការ​ថត​ចំរៀង ដោយ​ពុំ​គិត​កំរៃ ដើម្បី​ជា​ការ​ចូលរួម​ការ​ការ​ផ្សព្វផ្សាយ​ណាមួយ​ដែល​ត្រូវការ​សំឡេង​នាង​ខ្ញុំ​ចូលរួម គោលបំណង​ចង់​ចូលរួម​លើក​ស្ទួយ​វិ​ស័​យ​សិ​ល្បៈ ​បទ អប់រំ ដើម្បី​ស្ត្រី ។​ល​។ កុនភាពយន្តខ្នាតធំខ្មែរផ្សេងៗ  បទចំរៀងដែពាក់ព័ន្ធអត្តន័យសង្គមជាតិផ្សព្វផ្សាយទេសចរណ៍ ។ល។ដើម្បីសង្គមជាតិ»។

​​​ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយ តារាចម្រៀងស្រី​រូប​នេះហាក់មិនអើពើ​ក្នុង​ការ​វិល​មក​កាន់​អាជីព​សិ​ល្បៈ​ ​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ ដ្បិតថាក្រោយ​រៀប​ការអ្នក​នាង​បានងាកទៅចាប់​មុខរបរលក់ទំនិញតាមអនឡាញ និង​បើកហាងសម្អាងកាយ(Salon)​ផ្ទាល់ខ្លួន ជា​មួយនឹងជីវភាពធូរធារសមរម្យមួយ។

ក៏ប៉ុន្តែការចាប់អារម្មណ៍ជាថ្មីនេះ ត្រូវបានអ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បញ្ជាក់ថា «នេះ​ជា​អ្វី​ដែរ​នាង​ខ្ញុំ​ចង់​ធ្វើ ដើម្បី​ផលប្រយោជន៍​រួម ជា​ការ​ដឹងគុណ​វិស័យ​សិ​ល្បៈដែរ ​ធ្វើឱ្យ​ខ្ញុំ​មានកំណើត​ដ៏​សព្វ​ថ្ងៃនេះ ។ ដូច្នេះ គ្រប់​ផ្នែក​ផលិតករ​ធំ តូច ដែល​ស្រលាញ់​សំលេង​របស់​នាង​ខ្ញុំ​អោយ​ទាក់ទង​មក​នាង​ខ្ញុំ​បាន ដោយ​មើលទៅ​តាមការ​​ជាក់ស្តែង អត្ត​ន័យ​បទ​ចំរៀង​ផ្សេង​ៗ​បេះដូង​អ្នក​សិ​ល្បៈ»​៕

Share

Image
Image
Image