en     km
en     km

គ្រួសារសពជនរងគ្រោះដោយគ្រឿងចក្របុកស្លាប់នៅកោះកុងមិនចង់ឃើញការស្លាប់របស់ឳពុកខ្លួនជាប្រយោជន៍នយោបាយ

Share

ព្រឹត្តិការណ៍ពលរដ្ឋខេត្តកោះកុងម្នាក់ឈ្មោះ សាត សាខន ត្រូវបានអេស្កាវាទ័រកិនរហូតដល់បាត់បងជីវិត។ រូបថត៖ ហ្វេសប៊ុក

ភ្នំពេញ៖ លោក សាត ពិសិដ្ឋ កូនប្រុសលោក សាត សាខ ដែលជាជនរងគ្រោះ ដោយសារការបើកគ្រឿងចក្រអេស្កាវ៉ាទ័របើកបរធ្វេសប្រហែសបណ្តាល់ឱ្យបុកស្លាប់នៅខេត្តកោះកុង អំពាវនាវឱ្យបញ្ឈប់សកម្មភាពចែករំលែករូបភាពសាកសពឳពុកលោកក្នុងខ្លឹមសារមិនច្បាស់លាស់ ដែលខ្លួនមើលឃើញថាទាំងនេះជាប្រយោជន៍នយោបាយ។

លោក ឡាក់ ចន្ទតារា ជូននូវសេចក្តីរយការណ៍

តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុស្រ្តី នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣  លោក សាត ពិសិដ្ឋ សម្តែង​ក្តីមិនពេញចិត្ត ជុំវិញការផ្សព្វផ្សាយព័ត៌មានការស្លាប់របស់ឳពុកលោកជាជនរងគ្រោះដោយគ្រឿងចក្រអេស្កាវ៉ាទ័របុករហូតបណ្តាល់ឱ្យបាត់បងជីវិត។ មិនពេញចិត្ត ដ្បិតលោកមើលឃើញថាការចែករំលែករបស់អ្នកលេងបណ្តាញសង្គមមួយចំនួនមានបំណងទាញជា​ផលប្រយោជន៍នយោបាយ។​

លើសពីក្តីមិនពេញចិត្តលោក អំពាវដល់សាធារណជនទូទៅ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបឈ្ឈប់សកម្មភាពចែករំលែករូបភាពសាកសពឳពុកខ្លួន ដោយមានភ្ជាប់នឹងខ្លឹមសារខុសពីការពិតបន្តទៀត។ លោក សាត ពិសិដ្ឋ បន្ថែមថាករណីមហាជនអាចបឈ្ឈប់សកម្មភាពនេះបាន លោកចាត់ទុកថាទាំងនេះក៏ជាផ្នែកមួយនៃការផ្តល់យុត្តិធម៌ និងការគោរពទៅកាន់សាកសពឳពុកខ្លួនផងដែរ។

«ខ្ញុំឃើញការលើកឡើងមក(ការលើកឡើងជាមតិរបស់មហាជនដែលបានចែករំលែកព័ត៌មានសាកសពឳពុកលោក) ខ្ញុំឈឺចាប់ខ្ញុំអត់ចង់ឱ្យវាបំភ្លៃការពិតទៀតទាំងដែលឳពុកខ្ញុំបានចែកឋានទៅហើយ គេកេងចំណេញផលប្រយោជន៍ទាំងអស់ហ្នឹងហាស៎បង។»

យ៉ាងណាមិញជុំវិញ ហេតុការណ៍មួយនេះលោក សាត ពិសិដ្ឋដែលជាកូនប្រុសសាកសពរងគ្រោះនេះ ឱ្យដឹងថា​រាល់ការផ្សព្វផ្សាយថាការស្លាប់ឳពុកលោកត្រូវបានអេស្កាវ៉ាទ័របុកស្លាប់ក្រោមហេតុផល វិវាទដីធ្លី ឬការពារដីធ្លីខ្លួនពីការឈុសឆាយពីសំណាកអជ្ញាធរ និងអ្នកមានអំណាចនោះមិនមែនជាការពិតឡើយ។ ការបកស្រាយរបស់លោកគឺដូចទៅនឹងការរាយការណ៍របស់អាជ្ញាធរស្រុកបទុមសាគរ ខេត្តកោះកុង ដែលលោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានយកទៅផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ដែលលើកឡើងថា ​«ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!»

«ពាក់ព័ន្ធជាមួយហេតុការណ៍ហ្នឹង ដែលកើតឡើងហ្នឹងគ្មានអ្នកនៅជាមួយនៅកន្លែងនុងទេ(កន្លែងកើតហេតុ) …ហេតុផលដែលបណ្តាលឱ្យប៉ាខញុំស្លាប់ហ្នឹងក៏ខ្ញុំអត់សូវដឹងច្បាស់ដែរ ប៉ុន្តែបើតាមដំណើរដើមទងដែលមើលទៅហ្នឹង ប្រហែលជាពួកគាត់ចូលទៅប្រាប់គ្នាថាត្រូវធ្វើពីណាទៅណាទៀតអ៊ីចឹងទៅណាស់ មិនដឹងថាគាត់ប្រាប់ហើយ(ប្រាប់តែកុងគ្រឿងចក្រ) គាត់ចេញមកវិញហើយគាត់ចូលទៅវិញទៅណាស់ ហើយក៏មិនដឹងគ្នាបង្កឱ្យខាងតៃកុងនោះថយមកអត់បានប្រុងប្រយ័ត្ន ហើយឳពុករបស់ខ្ញុំហ្នឹងគាត់នៅពីក្រោយក៏ខ្ញុំអត់ដឹងច្បាស់អ៊ីចឹងហា៎ណាបង។ គិនហ្នឹងតែកុងបានប៉ះជើងខាងឆ្វេងរបស់ឳពុកខ្ញុំមុនអ៊ីចឹងហាស៎បង  រួចហើយប៉ះទៅធ្វើឱ្យខ្ញុំដួលទៅ ហើយគិតចឹងទៅណាស់បងបាទ។»

ពាក់ព័ន្ធបញ្ហានេះ ក្រុមគ្រួសារសពដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីរកយុត្តិធម៌រួចមកហើយ។ ដោយឡែកនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តកោះកុងចេញសេចក្តីប្រកាសព័ត៌មាន ចាត់ចំណាត់ការលើជនអ្នកពាក់ព័ន្ធនឹងករណីនេះ ដោយបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលជាអ្នកបើកអេស្កាវាទ័រ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share

Image
Image
Image