នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ ខាងមុខ គឺជាទិវាវប្បធម៌ជាតិ លើកទី២៦។ នាឆ្នាំនេះ ក៏ដូចជា៩ឆ្នាំមកហើយ ដែលទិវាវប្បធម៌ជាតិនៅតែរើសយកប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងការប្រារព្ធទិវានេះ។ ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថាប្រធានបទនេះមានសារសំខាន់ក្នុងការជំរុញទឹកចិត្តប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនបន្ដវេនឱ្យចូលរួមកាន់តែសកម្មថែមទៀមក្នុងសកម្មភាពវប្បធម៌ជាតិ។
ក្នុងការចូលរួមផ្សព្វផ្សាយពីវប្បធម៌ជាតិ ឆ្នាំ២០២៤នេះដែរ វិទ្យុស្ដ្រីបានធ្វើបទសម្ភាសន៍មួយជាមួយលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកនឹងពន្យល់អំពីសកម្មភាពរបស់យុវជនដែលចូលរួមលើកកម្ពស់វប្បធម៌ជាតិ តាមរយៈសកម្មភាពនានា ក្នុងពេលកន្លងមក។ ដើម្បីជ្រាបកាន់តែច្បាស់ តើទិវាវប្បធម៌ជាតិបានជំរុញឱ្យយុវជនបច្ចុប្បន្នចូលរួមថែរក្សាវប្បធម៌យ៉ាងណា? សូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និងលោក ស៊ុំ ម៉ាប់ ដូចតទៅ៖