en     km
en     km

សហរដ្ឋអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបើកលំហសារព័ត៌មានឯករាជ្យ

Share

ជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត​នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Daniel J. Kristenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត។

ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជាពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបើកលំហសារព័ត៌មានឯករាជ្យឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។
ការជំរុញនេះកើតឡើងក្នុងជំនួបមួយជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ អំឡុងពេលឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel J. Kristenbrink និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

បន្ថែមពីនេះ គឺនៅថ្ងៃដដែលនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះកម្ពុជា និងបំណងប្រាថ្នាគឺផ្តោតសំខាន់លើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការផ្តោតសំខាន់នេះព្រោះសហរដ្ឋអាមេរិកមាន គោលបំណងចម្បងមួយដែលចង់ឲ្យប្រទេសកម្ពុជាមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែលក្នុងនោះសំឡេងទាំងអស់ត្រូវបានបណ្តាប្រទេសផ្សេងៗទទួលស្គាល់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។

លើសពីការផ្តោតសំខាន់ទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការជួញដូរមនុស្ស ភាគីទាំងពីរក៏បានពិនិត្យទៅលើវិស័យនានាសម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅកម្ពុជាដែរ រួមមាន ការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានភាពសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់៕

Share

Image
Image
Image