en     km
en     km

សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណីក្រោយបង្ក្រាបបទល្មើសជលផលរយៈពេល ៤ ថ្ងៃ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ សំណុំរឿង៧១ករណីទាក់ទងបទល្មើសជលផលដែលបង្ក្រាបបាននៅខេត្តចំនួន ៦ ជាប់តំបន់បឹងទន្លេសាប ត្រូវបានបញ្ជូនទៅតុលាការ។ ការបង្ក្រាបត្រឹមរយៈពេលតែបួនថ្ងៃប៉ុណ្ណោះ ប៉ុន្តែសមត្ថកិច្ចបានឃាត់និងឃុំខ្លួនជនល្មើសរហូតដល់៣១នាក់ និងចេញដីកាកោះហៅជនសង្ស័យចំនួន ២០នាក់បន្ថែម។ នេះបើផ្អែកតាមរបាយការណ៍ដែលអ្នកនាំពាក្យក្រសួងកសិកម្មបានផ្តល់ជូនអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្រៅពីនេះ ក្នុងប្រតិបត្តិការចុះបង្ក្រាបរយៈ ៤ ថ្ងៃនេះ សមត្ថកិច្ចក៏ឃាត់ចាប់បានឧបករណ៍អួនអូសទឹកសាបចំនួន ៥៣វង់ ម៉ាញ់១៤វង់ ឧបករណ៍ឆក់ត្រជាក់និងក្តៅចំនួន១៤៧៣គ្រឿង និងឈិបយន្ត២៣គ្រឿង។ ជា មួយគ្នានោះក៏ឃាត់បានផងដែរ សាច់អួនហ៊ុមចំនួន ៣៣វង់ របាំងស្បៃមុងនិងសាច់អួនប្រវែងជាង ១ លាន ៦៥ម៉ឺនម៉ែត្រ កាណូតចំនួន១៧៦គ្រឿង និងឧបករណ៍ផ្សេងៗមួយចំនួនទៀតផងដែរ។

សម្រាប់បទល្មើសដែលបានរាប់រៀបខាងលើ គឺសមត្ថកិច្ចបង្រ្កាបបាននៅក្នុងខេត្តកំពង់ឆ្នាំង  បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តបន្ទាយមានជ័យ។

បើតាមរបាយការណ៍ខាងលើ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការ ដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ បន្ថែមពីនេះ រាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែធ្វើការបកស្រាយបំភ្លឺ និងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់៕

Share

ព័ត៌មានទាក់ទង

Image