en     km
en     km

រដ្ឋមន្ដ្រីក្រសួងព័ត៌មានប្ដេជ្ញារក្សាប្រព័ន្ធផ្សព្វផ្សាយបុរាណឱ្យនៅតែដំណើរការទោះលែងពេញនិយមក្ដី

Share

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានរៀបចំប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាទីស្ដីការក្រសួង។


លោក នេត្រ ភក្ត្រា បានលើកឡើងថា ខណៈប្រព័ន្ធផ្សព្វផ្សាយសម័យទំនើបកំពុងពេញនិយម បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបែបបុរាណដូចជា ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្ដី មានការអន់ថយ។ តែយ៉ាងណាលោកថា ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបុរាណមិនត្រូវបានការចាប់អារម្មណ៍ដូចមុនក្តី ក៏លោករដ្ឋមន្រ្តីនៅតែធានារក្សាវត្តមានប្រព័ន្ធផ្សព្វផ្សាយបុរាណនៅដំណើរការដដែល។ ការតាំងចិត្តបែបនេះ ដ្បិតរដ្ឋមន្រ្តីក្រសួងព័ត៌មាន យល់ថារដ្ឋនៅតែមានភាពចាំបាច់ក្នុងការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងការពារក្រែងមានបញ្ហាលើប្រព័ន្ធផ្សព្វផ្សាយទំនើប ដូច្នេះប្រព័ន្ធផ្សព្វផ្សាយបែបបុរាណនៅតែជាមធ្យោបាយល្អមួយក្នុងការបញ្ជ្រាបព័ត៌មានទៅមហាជន។


សូមបញ្ជាក់ថា វិទ្យុ បានដើរតួជាអ្នកផ្សាយសំឡេងតាំងពីចុងសតវត្សទី១៩មកម្លេះ។ កាលពីឆ្នាំ២០១៣ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៦៧ វិទ្យុផ្សាយសំឡេង ត្រូវបានក្លាយជាវិទ្យុផ្សាយសំឡេងអន្តរជាតិ តាមសំណើរអង្គការយូណេស្កូ។
សម្រាប់ទិវាវិទ្យុពិភពលោក ត្រូវបានកំណត់ធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ តែសម្រាប់កម្ពុជាទើបរៀបចំទិវានេះ នៅឆ្នាំ២០១៩ ៕

Share

Image
Image
Image