en     km
en     km

លោកស្រី ទួត បញ្ញា ត្រូវបានតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេសនិងនៅ៥ប្រទេសផ្សេងទៀត

Share

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជាស្ត្រី​ ដែលបម្រើការងារលើវិស័យកាទូតជិត៤០ឆ្នាំ គឺ លោក ស្រី ទួត បញ្ញា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេសនិងនៅប្រចាំ៥ប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុប។

ព្រះរាជក្រឹត្យតែងតាំង របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានខ្លឹមសារថា «ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកជំទាវ ទួត បញ្ញា បច្ចុប្បន្ន រដ្ឋលេខធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍។»

លោកស្រី ទួត បញ្ញា បាន​បម្រើការ​នៅ​ក្រសួងការបរទេស​ចាប់​តាំងពី​ឆ្នាំ​១៩៨៣​មក ហើយ​បច្ចុប្បន្ន​លោកស្រី​មាន​អាយុ៦៣​ឆ្នាំ​។ លោកស្រី​ទទួលបាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​បណ្ឌិតសភា​ការទូត​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំ​១៩៩២​។​

ក្នុងការងារជាមួយក្រសួងការបរទេសលោកស្រី​ក៏​ធ្លាប់​ធ្វើជា​អនុ​រដ្ឋលេខា​ធិការពីរលើក​ផងដែរ ដោយ​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​អនុតំបន់ និង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ និង​ទទួលបន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍​ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨​។​

​លើការងារជាឯកអគ្គរាជទូតតំណាងកម្ពុជាវិញនេះមិនមែនជាលើកទី១ទេដែលលោកស្រីកាន់តំណែងតំណាងជាតិនេះ។ កាលពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ លោកស្រី ទួត បញ្ញា ធ្លាប់កាន់តំណែង​តំណែង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ហ្វីលីពីន​៕

Share

Image
Image
Image