en     km
en     km

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​សាលដីកា​ផ្តន្ទាទោស​សមាជិក​សហគមន៍​ដីធ្លី​នៅ​ត្បូងឃ្មុំ​

Share

​ភ្នំពេញ៖ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​កាលពី​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៤ ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​ខ្លួន​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ មក​លើសមាជិកសហគមន៍ដីធ្លីស្រែប្រាំង នៅ​ខេត្ត​ត្បូង​ឃ្មុំចំនួន ៤ នាក់ប៉ុន្តែ​សម្រេច​ព្យួរទោស​ដាក់​ពន្ធ​នាគា​រ​។​ នេះបើតាមការចុះផ្សាយដោយអង្គការលីកាដូលើទំព័រហ្វេសប៊ុកនិងគេហទំព័រនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាម លីកាដូ ​អ្នក​ទាំង​ ​៤​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​“​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយសារ​ការប្រព្រឹត្ត​មាន​បុគ្គល​ច្រើន​រូប​ធ្វើសកម្មភាព​ក្នុងឋានៈជា​សហចារី​”​។​ សមាជិក​សហ គមន៍​ទាំង​ ​៤​ ​រូប​ ​គឺ​ស្ថិត​ក្នុងចំណោម​ជនជាប់ចោទ​ចំនួន​ ​៩​ ​នាក់​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ ​ហា​ម៊ូ​នី​ ​វី​ន​ ​អ៊ី​ន​វេ​ស​មែន​ ខូ អិ​ល​ធី​ឌី​ ​ចោទប្រកាន់​ថា ​បាន​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​​មិន​ឱ្យ​​ឈូស​ឆាយ​ដីធ្លី​របស់​អ្នក​ទាំងនោះ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​និង​ ​២​០​២​០​​។

រូបភាពពីហ្វេសប៊ុករបស់អង្គការលីកាដូ។​

កាលណ្ណោះអ្នក​ទាំង៤​ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​នៅពី​ឆ្នាំ​ ​២​០​២​១​ ​ដោយ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​ក្រោយមក​ ​សាលាឧទ្ធរណ៍​ត្បូង ឃ្មុំ​ ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​​កាលពី​ឆ្នាំ​ ​២​០​២​២​ ​ប៉ុន្តែ​តុលាការ​កំពូល​កាលពី​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំ​ជម្រះ​សាជាថ្មី​។​

​បន្ទាប់មកសាលាឧទ្ធរណ៍​​បានបើក​សវនាការ​ជំនុំ​ជម្រះ​ជា​លើក​ទីពីរ​ ​ដោយ​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​សមា ជិក​សហគមន៍​ទាំង​ ​៤​ ​នាក់​ ​និង​តម្កល់​កា​រដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំដដែរ​ ​ប៉ុន្តែ​សម្រេច​ឱ្យ​ព្យួរទោស​ទាំងនោះ​​។​ ​

សូមបញ្ជាក់ថា សមាជិក​សហគមន៍​ទាំងនោះ​​រួម​មាន​ ​លោក​ ​ចក់​ ​ជ័យ​ ​អ្នកស្រី​ ​ឃឹម​ ​សុខជា​ង​ ​លោក​ ​ពុំ​ ​ពេជ្រ​ ​និងលោក​ ​វឿន​ វឿ ​។​ អង្គការ លីកាដូ បញ្ជាក់បន្ថែមថា សហគមន៍​ស្រែប្រាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ធ្វើសកម្មភាពតស៊ូ​ការពារ​ដីធ្លី​របស់​ពួកគេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ជាមួយនឹង​ក្រុមហ៊ុន​ ​ហា​ម៊ូ​នី​ ​វី​ន​ ​អ៊ី​ន​វេ​ស​មែន​ ​ដែល​ជា​ក្រុមហ៊ុន​ចិន​ចំការកៅស៊ូ​​។​ ​ក្រុមហ៊ុន​នេះ​ ​តែងតែ​រារាំង​អ្នកភូមិ​ស្រែប្រាំង​ ​ដោយ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ដីស្រែ​របស់​អ្នក​ទាំងនោះ​ ​ដែល​នេះ​បណ្តាល​ឱ្យ​មានការ​តវ៉ា​ជាច្រើន​ដង​ពី​សមាជិក​សហគមន៍​​៕

Share

ព័ត៌មានទាក់ទង

Image