en     km
en     km

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រកាសដាក់​លក់ជាផ្លូវការផលិតផល​ FWD​ ការពារខ្ញុំ​ តាម​ប្រព័ន្ធអនឡាញដើម្បីផ្តល់ការការពារកាន់តែងាយស្រួល និងស្របតាមតម្រូវការអតិថិជន

Share

 

រាជធានីភ្នំពេញ ថ្ងៃទី​​ ១៤​ កុម្ភៈ ២០២៤​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia (“FWD”)​​ នៅថ្ងៃនេះបានប្រកាសជាផ្លូវការនូវ​វត្តមានរបស់ផលិតផលធានារ៉ាប់រងអាយុជីវិត​ « FWD ការពារខ្ញុំ »​​ នៅលើ​ប្រព័ន្ធអនឡាញដោយអតិថិជនអាច​ទទួលបានការការពារភ្លាមៗដោយខ្លួនឯង​​ស្របតាមតម្រូវការជាក់ស្តែង។​ ដំណើរការតាមបែបឌីជីថលពេញលេញនេះ គឺជា​ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមានកាលកំណត់តាមបែបឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា​​​ដែលផ្តល់អត្ថប្រយោជន៍ទូលំទូលាយជាមួយនឹងភាពបត់បែនក្នុងការជ្រើសយកអត្ថប្រយោជន៍នៃការការពាររហូតដល់ ២៥,០០០ ដុល្លារអាមេរិកដោយ​ទទួល​បាន​ការផ្តល់ជូនការការពារភ្លាមៗតែម្តង។

ផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD ការពារខ្ញុំ គឺជាសមិទ្ធផលដ៏ធំមួយទៀតរបស់ក្រុមហ៊ុនបន្ទាប់ពីផលិត​ផល​នេះ​ត្រូវ​បាន​​ដាក់សម្ពោធជាសាធារណៈកាលពីខែកញ្ញា ឆ្នាំមុនដើម្បីចែកចាយតាមរយៈទីប្រឹក្សាធានារ៉ាប់រង និងដៃគូអាជីវកម្មប៊េ​ង​កាសួរេនរបស់ក្រុមហ៊ុន FWD Cambodia​​ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមគ្រួសារកម្ពុជា។

 

លោក​ ជីម​ គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia​​ មានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការនាំយក​ផលិតផល FWD ការពារខ្ញុំ មកកាន់បណ្តាញចែកចាយបែបឌីជីថល​របស់ពួកយើងដើម្បីផ្តល់ជូនភាពងាយស្រួលជាងមុន តម្លៃសមរម្យជាងមុន និងការការពារហិរញ្ញវត្ថុកាន់តែប្រសើរជាងមុនសម្រាប់ក្រុមគ្រួសារកម្ពុជា។​ ​ នេះគឺជាសក្ខីភាពបញ្ជាក់ពីយុទ្ធសាស្រ្តក្នុ្ងងការយកអតិថិជនជាគោលរួមជាមួយការគាំទ្រដោយបច្ចេកវិទ្យា​ឌីជីថលរបស់ក្រុមហ៊ុន FWD។»​​ លោក​ គង់ហ៊ុយ បានបន្ថែមថា​៖​ «ការគាំទ្រពេញទំហឹងពីអតិថិជនក្រោយពេលការដាក់លក់ផលិតផលនេះក្នុងបណ្តាញចែកចាយរបស់ក្រុមហ៊ុនកន្លងមកនេះ គឺជាភស្តុតាងដ៏សំខាន់ដែលជំរុញឲ្យ​ពួកយើងខិតខំបន្តដំណើរទៅមុខមួយកម្រិតទៀតដើម្បី​ផ្តល់ជូននូវបទពិសោធកាន់តែល្អតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសសម្រាប់​ផលិតផល FWD ការពារខ្ញុំ។»

 

FWD ការពារខ្ញុំ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត​បែបឌីជីថលទីពីរបន្ទាប់ពីផលិតផលធានារ៉ាប់រងអាយុជីវិតឈ្មោះ “LifeCancerCare” ដែលបានដាក់សម្ពោធកាលពី ថ្ងៃទី​ ១៤​ ខែកុម្ភៈ ឆ្នាំ​២០២២។ ផលិតផល FWD ការពារខ្ញុំ គឺជាផលិតផលទី  ៥ របស់ក្រុមហ៊ុន FWD Cambodia ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មជាផ្លូវការ។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន FWD សន្សំខ្លីៗ FWD សងកម្ចី  FWD សងកម្ចីពេញលេញ និង LifeCancerCare។ អតិថិជនអាចស្វែងរកព័ត៌​មានអំពីបណ្ណសន្យារ៉ាប់រងភ្លាមៗនៅលើកម្មវិធីទូរស័ព្ទ Omne by FWD ទាំងសម្រាប់ iOS និង Android។​​ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល FWD  ការពារខ្ញុំ និងផលិតផលផ្សេងៗទៀត សូមចូលទៅកាន់ www.fwd.com.kh។​

អំពី FWD Group

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង 11 លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ ២០២៣ ជាខួបគម្រប់ ១០ ឆ្នាំរបស់ក្រុមហ៊ុន FWD ក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន FWD ផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh

អំពី FWD Cambodia

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្ដើមប្រតិបត្តិការជាផ្លវការនៅខែ កញ្ញា ឆ្នាំ 2021 ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅឆ្នាំ 2021 ព្រមទាំង «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា»​​  ក្នុងឆ្នាំ 2023 ពី International Finance នៅចក្រភពអង់គ្លេស ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.fwd.com.kh

 

អាសយដ្ឋានទំនាក់ទំនងសម្រាប់ព័ត៍មាន

តារា​ សៅយុទ្ធនា

011 759 964

 

 

 

Share

Image
Image
Image