ប្រភពរូបភាព ពីសារព័ត៌មាន AP
អាជ្ញាធរបាននិយាយថា កុមារចំនួន៨នាក់ក្នុងចំណោមមនុស្ស២២នាក់ដែលត្រូវបានរងការវាយប្រហារដោយកាំភ្លើងនៅក្នុងការបាញ់ប្រហារមួយនៅចុងកន្ទុយនៃក្បួនដង្ហែកាលពីថ្ងៃពុធដើម្បីអបអរសាទរការឈ្នះពានរង្វាន់ Super Bowl របស់ក្រុមកីឡា Kansas City Chiefs នៅទីក្រុងKansas សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកុម្ភៈ ខណៈដែលអ្នកគាំទ្រដែលកំពុងតក់ស្លុតបានរត់ឆ្លេឆ្លា ដើម្បីគេចចេញពីព្រឹត្តិការណ៍បាញ់ប្រហារជាសាធារណៈនេះ ខណៈគេឃើញមនុស្សម្នាក់ត្រូវបានបាញ់សម្លាប់នៅនឹងភ្នែក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAP នៅថ្ងៃ១៤ ខែកុម្ភៈនេះ។
ប្រភពរូបភាព ពីសារព័ត៌មាន AP
មេប៉ូលិសទីក្រុង Kansas លោកស្រី Stacey Graves បានរៀបរាប់លម្អិតអំពីការបាញ់ប្រហារនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន។ លោកស្រីបាននិយាយថា លោកស្រីបានឮថា អ្នកគាំទ្រប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនជនសង្ស័យ ប៉ុន្តែមិនអាចបញ្ជាក់បានភ្លាមៗទេ។
លោកស្រីលើកឡើងក្នុងសម្ដីដើមថា “ខ្ញុំខឹងនឹងអ្វីដែលបានកើតឡើងនៅថ្ងៃនេះ។ អ្នកដែលមកចូលរួមពិធីនេះសុទ្ធតែរំពឹងថានឹងមានបរិយាកាសសុវត្ថិភាព។»
ប្រភពរូបភាព ពីសារព័ត៌មាន AP
លើហេតុការណ៍ននេះ ប៉ូលិសមិនបានបញ្ចេញព័ត៌មានលម្អិតណាមួយអំពីមនុស្សដែលត្រូវបានគេឃុំឃាំង ឬអំពីហេតុផលដែលអាចកើតមានសម្រាប់ការបាញ់ប្រហារនោះទេ។ យ៉ាងណាលោកស្រីបាននិយាយថា អាវុធត្រូវបានរកឃើញហើយ ប៉ុន្តែមិនត្រូវបានប្រើអាវុធប្រភេទណានោះទេ៕