en     km
en     km

បទសម្ភាសន៍៖ យុទ្ធនាការ១០០កោដិសំឡេងចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០២៤ជាមួយការជជែកយុវជន ដើម្បីអបអរសាទរក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាពឱ្យក្រោកឡើង ដើម្បីសេរីភាព

Share

នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ជាទិវានៃក្ដីស្រលាញ់នៅលើសកលលោក និងជាថ្ងៃនៃយុទ្ធនាការ១០០កោដិសំឡេងដែលជាយុទ្ធនាការសាកលដ៏ធំបំផុតមួយ ដើម្បីបញ្ឈប់អំពើហិង្សាលើក្មេងស្រី និងស្រ្តី បានចាប់ផ្ដើមដាក់ឱ្យដំណើរការសម្រាប់ឆ្នាំ២០២៤នេះ។

នៅក្នុងថ្ងៃដាក់ដំណើរការយុទ្ធនាការឆ្នាំ២០២៤នេះ អង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ដែលជាអ្នកនាំយកយុទ្ធការមួយរយកោដិសំឡេងមកកម្ពុជាតាំងពីឆ្នាំ២០១៣ បានរៀបចំចាប់ផ្ដើមដំណើរការជាមួយការជជែកដេញដោលគ្នារវាងយុវជន ដើម្បីអបអរសាទរក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាពឱ្យក្រោកឡើង ដើម្បីសេរីភាព។

ដើម្បីជ្រាបកាន់តែច្បាស់ កញ្ញា ងន់ សៀវម៉ី មន្ដ្រីផ្នែកតស៊ូមតិ និងបណ្ដាញនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងជាគណៈកម្មាការរៀបចំកម្មវិធីយុទ្ធនាការ១០០កោដិសំឡេងឆ្នាំ២០២៤ នឹងចូលរួមក្នុងបទសម្ភាសន៍ជាមួយវិទ្យស្ដ្រីនៅថ្ងៃនេះ។ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និងកញ្ញា កញ្ញា ងន់ សៀវម៉ី អំពីដំណើរការនៃការចាប់ផ្ដើមយុទ្ធនាការ១០០កោដិសំឡេង ដូចតទៅ៖

Share

Image
Image
Image