en     km
en     km

ឥណ្ឌូនេស៊ី ចាប់ផ្ដើមបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតី ថ្មីនៅថ្ងៃពុធនេះ

Share

ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោកជំនួសតំណែងប្រធានាធិបតី Joko Widodo ដែលផុតអាណត្តិ។ ក្នុងបោះឆ្នោតនេះ ការិយាល័យជាង ៨២០,០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ីបានបើកទ្វារបើកទ្វារចាប់ពីម៉ោង ៧ព្រឹក ហើយបិទនៅម៉ោង ១សៀល (ម៉ោងក្នុងតំបន់) ដើម្បីឱ្យប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតជិត ២០៥លាននាក់ បោះឆ្នោតជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់តំបន់ និងទីក្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAFP នៅថ្ងៃពុធនេះ។

តាមការស្ទង់មតិក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto ត្រូវគេបានរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ ដែលលោកមានដៃគូអនុប្រធានាធិបតី គឺជាកូនប្រុសរបស់លោក Joko Widodo   គឺលោក Gibran Rakabuming Raka ។

ក្នុងប្រព័ន្ធបោះឆ្នោតឥណ្ឌូនេស៊ី បេក្ខជនប្រធានាធិបតីម្នាក់ៗ ត្រូវការសំឡេងគាំទ្រលើស ៥០ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ទើបអាចទទួលបានជ័យជម្នះដោយមិនចាំបាច់ ត្រូវឆ្លងកាត់ការបោះឆ្នោតនៅជុំទី២ ជាបន្ត។ ប៉ុន្តែ ប្រសិនបើមិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងសរុបលើស ៥០ភាគរយទេ នោះបេក្ខជននាំមុខគេចំនួន២គូ នៅមានឱកាសបន្តប្រជែងក្នុងការបោះឆ្នោតជុំទី២នៅថ្ងៃទី២៦ ខែមិថុនា ដែលជាជុំចុងក្រោយ៕

 

Share

ព័ត៌មានទាក់ទង

Image