en     km
en     km

យុវតី ឆែម ស្រីគា ជម្នះបើកសួនអំណាន ឱ្យអានសៀវភៅមិនគិតថ្លៃ ជំរុញការអប់រំ

Share

ដោយសារមើលឃើញថាចំនួនមនុស្សចេញពីខេត្តច្រើន មកនៅភ្នំពេញដើម្បីបន្តការសិក្សាមានការខ្វះខាតក្នុងការទិញសៀវភៅអាន ទើបយុវតីម្នាក់មានដើមកំណើតពីខេត្តប៉ៃលិន ដែលកំពុងសិក្សាបន្តនៅភ្នំពេញ សម្រេចបើកសួនអំណាន ដើម្បីចែករំលែកសៀវភៅសម្រាប់ការអានដោយមិនគិតថ្លៃ ដែលរំពឹងថាសកម្មភាពនេះ ជាការជួយសង្គមមួយផ្នែក។ លោក គីម ចាន់ចាវ រាយការណ៍

 

យុវតី ឆែម ស្រីគា អាយុ២៣ឆ្នាំ មកពីខេត្តប៉ៃលិន ដែលសព្វថ្ងៃកំពុងតែបន្តការសិក្សានៅសកលវិទ្យាមួយនៅក្នុងទីក្រុងភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរ។ សម្រាប់ស្រីគា ការអានសៀវភៅតាមទីសាធារណៈវាអាចផ្លាស់ប្ដូរបរិបទសង្គមបានច្រើន ពីព្រោះថាកន្លងមក​យើងដឹងហើយថា ការអានសៀវភៅមានតែនៅក្នុង​បណ្ដាល័យ  ហើយមានមនុស្សមួយចំនួន​មិនឱ្យតម្លៃក្នុងការអានសៀវភៅតាមទីសាធារណៈនោះទេ ក្រោមហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់ មិនល្អតាមការគិតរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែសម្រាប់ស្រីគា យល់ឃើញថា ការដាក់សៀវភៅឱ្យអានតាមទីសាធារណៈ អាចជាចំណែកដ៏ធំក្នុងការជំរុញស្មារតី យុវជនជាពិសេសនៅលើសួន ដែលភាគច្រើនមានអាណាព្យាបាលបាននាំកូនៗ ក្មេងៗដែលមានអាយុចន្លោះ៧ឆ្នាំដល់១០ឆ្នាំមកកម្សាន្ត។ ដូច្នេះពួកគេនឹងដើរកាត់កន្លែងដែលស្រីគាបានដាក់សៀវភៅអាន ហើយវាជាទិដ្ឋភាពមួយដែលអាចទាក់ទាញចិត្តក្មេងៗ ផ្ដោតអារម្មណ៍មកលើការអានសៀវភៅ ជាពិសេសពួកគាត់អាចចាប់អារម្មណ៍សៀវភៅបានច្រើនជាងមុន ដ្បិតថាសង្គម អាចជឿនលឿនទៅបានដោយសារការអានសៀវភៅ ហើយក៏លើយុវជនដែលចេះដឹងផងដែរ។

ដោយសារមើលឃើញថាចំនួនមនុស្សចេញពីខេត្តច្រើន មកនៅភ្នំពេញដើម្បីបន្តការសិក្សាមានការខ្វះខាតក្នុងការទិញសៀវភៅអាន ទើបយុវតីមានដើមកំណើតពីខេត្តប៉ៃលិន រូបនេះ សម្រេចបើកសួនអំណាន ដើម្បីចែករំលែកសៀវភៅសម្រាប់ការអានដោយមិនគិតថ្លៃ ដែលរំពឹងថាសកម្មភាពនេះ ជាការជួយសង្គមមួយផ្នែក។

ប្រសិនបើគិតថាការអានសៀវភៅបានតែក្នុងបណ្ដាលល័យ ដូច្នេះនឹងមិនមានអ្វីចែករំលែកអ្វីមកខាងក្រៅនោះទេ។ ក្រោមហេតុផលនេះហើយទើប យុវតីមានដើមកំណើតពីខេត្តប៉ៃលិនរូបនេះ សម្រេចចិត្តដាក់សៀវភៅអានដោយមិនគិតថ្លៃនៅទីនេះ ជាចំណែកមួយឱ្យយុវជន បង្វែរចំណាប់អារម្មណ៍លើការអាន មិនចំពោះថានៅក្នុងបណ្ដាល័យ ឬក៏អានតាមទីសាធារណៈនោះទេ។ អ្នកដែលចូលចិត្តការអាននៅតែអានហើយគាត់សរសើរពីសកម្មភាពតាមទីសាធារណៈនេះ ហើយគាត់ក៏បានចូលរួមឧបត្ថម្ភជាសៀវភៅ អ្នកខ្លះចូលរួមជាថវិកាបន្តិចបន្តួច ហើយក៏នៅតែមានអ្នកគិតអវិជ្ជាមានថា ការដាក់សៀវភៅនៅទីសាធារណៈបែបនេះ វាគ្រាន់តែជាការជោរគ្រាន់ទាក់ទាញចំណាប់អារម្មណ៍។

ស្រីគាបន្តថា ការដាក់សៀវភៅនៅទីសាធារណៈនេះ ក៏មានការតិះទៀនមួយចំនួនដែរថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានពិតមែនមិនអាចប្រកែចទេ តែស្រីគាបញ្ជាក់ថានៅតែមានអ្នកនិយាយថាមិនមានអ្នកចាប់អារម្មណ៍ការរិះគន់បែបនេះឡើយ។

ស្រីគាបន្តថា ភាពជាស្រ្តីឬជាបុរស មិនពាក់ព័ន្ធជាមួយការងារដែលខ្លួនធ្វើជារៀងរាល់ថ្ងៃនោះទេ នៅក្នុងសង្គម យេនឌ័របានកំណត់ច្បាស់លាស់ហើយថាបុរសហើយនឹងស្រ្តីមានសិទ្ធិស្មើរគ្នា។ កន្លងមកមានការដេញពី២ដងពីសំណាក់អាជ្ញាធរ ប៉ុន្តែស្រីគានៅតែជម្នះ ដោយសារនៅមានការគាំទ្រពីសារធារណជន ពួកគាត់នៅតែលើកទឹកចិត្តឱ្យស្រីគាធ្វើបន្តទោះបីមិនមានផលប្រយោជន៍សម្រាប់ខ្លួន ដូចជាលុយកាក់ តែប្រយោជន៍ធំបំផុតនោះគឺការចែករំលែកទៅកាន់សាធារណជនដែលលើកទឹកចិត្តគាំទ្រសកម្មភាពជំរុញការអប់រំតាមទីសាធារណៈនេះ។

ជុំវិញការបង្កើតសកម្មភាពអំណាននេះ កន្លងមកគ្រួសារស្រីគារមិនបានគ្រាំទេ តែស្រីគាព្យាយាមណែនាំ ពន្យល់ រហូតអាចពួកគាត់ទទួលយកបានថែមទាំងសរសើរទៀតផង។

 

ម្ចាស់បណ្ដាល័យលើសួនរូបនេះ នៅតែចង់លើកទឹកចិត្តដល់អាណាព្យាបាល ជាពិសេសនឹងក្មេងៗ ពេញវ័យ ដែលភាគច្រើននិយមលេងតែgame ឱ្យងាកមកចាប់អារម្មណ៍ការអានសៀវភៅវិញ។

«មុនទៅរៀនលេងហ្គេម មកពីរៀនវិញលេងហ្គេម លេងហ្គេមហើយ ល្ងាចឡើងលេងហ្គេមជុំគ្នាលេងហ្គេមទៀត។ ដូច្នេះខ្ញុំចង់លើកទឹកចិត្តឲ្យអាណាព្យាបាលយកចិត្តទុកដាក់ទៅលើកូនរបស់ខ្លួន ប្រសិនជាយើងនៅតែបណ្ដោយឲ្យកាត់ចុចតែហ្គេម មិនអានអានសៀវភៅ អត់រៀនសោះពេលមកពីសាលាវិញ អាហ្នឹងក៏ជាចំណែកមួយដែលធ្វើឲ្យប្រទេសជាតិមួយ ខ្វះនូវធនធានល្អដែរ។»

 

ក្រៅពីនៅភ្នំពេញ សព្វថ្ងៃស្រីគា និងមិត្តភក្តិបានបង្កើតទីតាំងអានសៀវភៅបែបនេះចំនួន៥សាខារួមមកហើយ សាខាទី១នៅខេត្តកំពង់ចាម សាខាទី២ខេត្តនៅបាត់ដំបង សាខាទី៣ខេត្តសៀមរាប សាខាទី៤ខេត្តកណ្ដាល សាខាទី៥នៅខេត្តស្វាយរៀង ដែលថវិកាក្នុងការបង្កើតបណ្ដាល័យម្ដងៗគឺធ្វើការរៃអង្គាសពីសារធារណជន ក្នុងមួយបណ្ដាល័យគឺបានរីអង្គាស ថវិកាចំនួន៥០០ដុល្លារ ដើម្បីទិញសៀវភៅបន្ថែម ទិញសម្ភារបន្ថែមដាក់ក្នុងបណ្ដាល័យប្រសិនជាសល់ខ្លះនឹងយកទុកក្នុងគម្រោងផ្សេងៗ​ដើម្បីទ្រទ្រង់បណ្ដាលល័យបន្ថែមទៀត៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image
Image
Image