សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកញ្ញា ភឹង សោភា និងលោក ស្រ៊ុន ស្រន ត្រូវអាជ្ញាធរស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចុះមកសួរនាំ និងកោះអញ្ជើញអ្នកទាំងពីទៅសួរនាំរយៈពេលជាង៣ម៉ោង និងធ្វើកិច្ចសន្យា ក្រោយពេលដែលបើកវគ្គបណ្ដុបណ្ដាលដល់ពលរដ្ឋមូលដ្ឋាននៅតំបន់នោះ កាលពីថ្ងៃទី១១ខែកុម្ភៈ។ ទន្ទឹមនឹងការកោះអញ្ជើញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងពីរ សួរនាំ និងចុះកិច្ចសន្យា ក៏មានអាជ្ញាធរមកដល់ទីតាំងកន្លែងដែលម្ចាស់ផ្ទះផ្ដល់សម្រាប់វគ្គបណ្ដុះបណ្ដាលនោះដែរ។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី កញ្ញា ភឹង សោភា អាជ្ញាធររូបនោះបានចោទថា ស្ត្រីម្ចាស់ផ្ទះ កំពុងបំពុលសង្គម ដែលកញ្ញាកំពុងស្នើឱ្យមានការបកស្រាយ។ ដើម្បីលម្អិត សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាង លោក គីម ចាន់ ចាវ ជាមួយ កញ្ញា ភឹង សោភា នៅ ដោយមេត្រី!
Post Views: 77