en     km
en     km

នាទីសុខភាព៖មូលហេតុដែលស្រ្តីរលូតកូននិងវិធីបង្ការ

Share

ការរលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគ័ភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះបីជាគ័ភ៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ។ បញ្ហានេះត្រូវបានវេជ្ជបណ្ឌិត ញែកដាច់ពីគ្នាដោយ ការរលូតកូននៅត្រីមាសទី១ កើតឡើងជាញឹកញាប់មូលហេតុមកពីកូនខ្លួនឯង។ ការរលូតនៅត្រីមាសទី២ បណ្ដាលមកពីស្បូន កើតឡើងច្រំដែល និងការរលូតពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬ ឆ្លងរោគ។  នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែត។

ចំពោះការរលូតកូន មានរោគសញ្ញាពីរដំណាក់កាលបន្តបន្ទាប់ដូចជា ដំណាក់កាលទី១ គំរាមរលូត ដែលមានសញ្ញាដូចជា  ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់ ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់  និងដំណាក់កាលទី២ កំពុងរលូត ដែលមានសញ្ញាដូចជា ធ្លាក់ឈាមខ្លាំង,  ឈឺពោះ ញឹកខ្លាំង និង មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស។

សម្រាប់ផលវិបាកនៃការរលូតកូន គ័ភ៌រលូតនៅដំណាក់កាលដំបូង កម្រឱ្យផលវិបាកណាស់ តែក្នុងករណីរលូតមិនអស់ តម្រូវឱ្យធ្វើការបូមសម្អាតផងដែរ ។

មូលហេតុនៃការរលូតកូន មានច្រើនទៅតាមផ្នែកផ្សេងៗគ្នា  មូលហេតុអាចបណ្តាលមកពីស៊ុត  កត្តាកូនភ្លោះ  ការជំរុញការបង្កកំណើត  កូនពង ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%) កត្តាឆ្លងរោគ រោគផ្តាសាយ រលាកបំពង់ក និងជំងឺគ្រុនពោះវៀន ។ ​ក្នុងនោះ ស្បូនក៏ជាមូលហេតុមួយផងដែល គឺកើតនៅពេលស្បូនខុសប្រក្រតី ស្បូនព្រែក ស្បូនតូច ស្បូនដុះសាច់ និង មាត់ស្បូនចំហរ។ មិនត្រឹមតែប៉ុណ្ណោះអរម៉ូន ក៏ជាមូលហេតុរួមផ្សំមួយនាំឲ្យមានការរលូតផងដែរ ដោយមានជំងឺពក-ក  លើសអង់ដ្រូសែន  កង្វះលុយតេអាល់ ហើយនិងកត្តាទូទៅ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ មានផ្ទៃពោះញឹកញាប់ បាក់កំលាំង  ធ្វើដំណើរផ្លូវឆ្ងាយពេក កត្តាផ្លូវចិត្ត និង កត្តាភាពស៊ាំ ។

វិធីបង្ការ និងព្យាបាល ករណីគំរាមរលូតត្រូវ សម្រាកពីការងារ បំបាត់ការកន្ត្រាក់ស្បូន និងការព្យាបាលដោយអរម៉ូន​ ហើយករណីកំពុងរលូត មានការធ្លាក់ឈាមច្រើន មានការឈឺពោះខ្លាំង និងគ័ភ៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត ។

ប្រភពពីមន្ទីពេទ្យដដែលបានបញ្ជាក់ថា ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តី មុននិងកំឡុងពេលចាប់ផ្តើមមានគ័ភ៌នៅត្រីមាសដំបូង។

អត្ថបទ៖ចាន់ រ៉ាត់សៀវមិញ

Share

ព័ត៌មានទាក់ទង

Image