en     km
en     km

បំផ្ទុះគ្រាប់បែកពីរករណីមួយថ្ងៃមុនការបោះឆ្នោតនៅប៉ាគីស្ថាន សម្លាប់មនុស្ស២៨នាក់

Share

មនុស្សយ៉ាងហោចណាស់ ២៨ នាក់បានស្លាប់ និងមួយចំនួនបានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកពីរករណីផ្សេងគ្នា នៅខាងក្រៅការិយាល័យរបស់បេក្ខជនបោះឆ្នោត នៅភាគនិរតីប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធ ទី០៧ កុម្ភៈ ឆ្នាំ២០២៤។

ការបំ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់នេះ ​កើត​ឡើង​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោតថ្នាក់ជាតិ ដែលចាប់ផ្តើមនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបង្កឡើងដោយអំពើហិង្សា និងការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត ដ្បិតការ​វាយ​ប្រហារ​នេះ​បាន​កំណត់​គោល​ដៅ​ការិយាល័យ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បានរៀបចំសម្រាប់ការបោះឆ្នោតនៅឡើយ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន ALJASEERA បានដកស្រង់ការបំភ្លឺរបស់លោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានចាំផ្ទះនៃខេត្ត Balochistan ដែលជាទីតាំងរងការវាយប្រហារ បាននិយាយថា ការបំផ្ទុះលើកដំបូងបានសម្លាប់មនុស្ស ១៦ នាក់ កើតឡើងនៅការិយាល័យរបស់បេក្ខជនបោះឆ្នោតឯករាជ្យ លោក Asfandyar Khan Kakar ក្នុងសង្កាត់ Pishin ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ មនុស្សជាង ២០នាក់ត្រូវបានរាយការណ៍ថាបានរងរបួស។ លោក​បាន​បន្ត​ថា ការ​បំផ្ទុះ​នេះ​គឺជាការកែឆ្នៃគ្រឿង​ផ្ទុះ​ ​ដែលដាក់​ជាប់​នឹង​ម៉ូតូ។

ការផ្ទុះលើកទីពីរនៅតំបន់ Qilla Saifullah បានបំផ្ទុះនៅជិតការិយាល័យរបស់គណបក្ស Jamiat Ulema Islam (JUI) ដែលជាគណបក្សសាសនាដែលពីមុនជាគោលដៅនៃការវាយប្រហារ។ លោករដ្ឋមន្ត្រី Achakzai បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ និងជាច្រើននាក់ទៀតបានរងរបួស។

សូមជម្រាបថា ឧប្បត្តិហេតុសន្តិសុខជាច្រើនបានកើតឡើង នៅក្នុងដំណើរការរៀបចំការបោះឆ្នោត ហើយយ៉ាងហោចណាស់បេក្ខជនពីរនាក់ ត្រូវបានបាញ់សម្លាប់ និងមួយចំនួនទៀតជាគោលដៅក្នុងការវាយប្រហារនៅទូទាំងប្រទេសប៉ាគីស្ថាន ។ ឆ្លើយតបនឹងស្ថានភាពអសន្តិសុខនេះ មន្ត្រីសន្តិសុខជាងកន្លះលាននាក់ ត្រូវបានដាក់ពង្រាយនៅមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈនេះ៕

 

Share

ព័ត៌មានទាក់ទង

Image