en     km
en     km

នាយិកាប្រតិបត្តិWMCចូលរួមកិច្ចពិភាក្សាតុមូលជាមួយអគ្គនាយកនៃកិច្ចការសកលកាណាដា GAC

Share

[English below]
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានចូលរួមកិច្ចពិភាក្សាតុមូលនៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំដោយស្ថានទូតកាណាដា ក្នុងដំណើរទស្សនកិច្ចរបស់លោក Myriam Montrat អគ្គនាយកនៃកិច្ចការសកលកាណាដា GAC (Inclusive Growth, Governance, and Innovation Directorate)។

ក្នុងកិច្ចពិភាក្សានេះ លោក Myriam Montrat បានគូសបញ្ជាក់ពីគោលបំណងជាយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងការប្តេជ្ញាចិត្តរបស់កាណាដាក្នុងការបង្កើនជំនួយ Feminist international នៅក្នុងតំបន់។
ជាងនេះទៅទៀត នាយកាប្រតិបត្តិ WMC និងលោកជំទាវរបស់អគ្គនាយក(GAC) ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីរបៀបដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងរបៀបដែលរដ្ឋាភិបាលកាណាដាអាចបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសិទ្ធិមនុស្ស រួមទាំងសិទ្ធិស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរ៕

On 31st January 2024 WMC Executive Director attended a round table discussion at Raffles Hotel Le Royal organized by the Canadian Embassy on the visit of the Director General – Myriam Montrat of the Global Affairs Canada (GAC) Inclusive Growth, Governance, and Innovation Directorate.

The Director General outlined the strategic objectives of the Indo-Pacific Strategy and Canada’s commitment to increase feminist international assistance to the region.
WMC Executive Director and her excellency Director General also exchanged views on how to address the local development challenges and how the government of Canada can continue to actively engage in defending human rights including women’s rights in the media in Cambodia.

Share

Image
Image
Image