en     km
en     km

ស៊ីម៉ាក់បារម្ភ បន្ទាប់ពីរកឃើញគ្រាប់មីន១០០គ្រាប់ នៅដីពលរដ្ឋគ្រោងសង់លំនៅឋាន នៅវាលវែង ខេត្តពោធិ៍សាត់

Share

សកម្មភាពបោសសម្អាតមីនរបស់ក្រុមការងារអង្គភាពស៊ីម៉ាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ រូបភាព៖ អង្គភាពស៊ីម៉ាក់

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រកឃើញគ្រាប់មីនមិនទាន់ផ្ទុះចំនួន១០០គ្រាប់ នៅវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ពលរដ្ឋគ្រោងនឹងសង់លំនៅឋាន ហើយបច្ចប្បន្កំពុងបន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន ​ដោយ​បោស​សម្អាត​គ្រាប់​មីន​ចេញ​ពី​ដី​ទាំង​នោះ និងបាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្អាក​ដំណើរ​ការ​សាង​សង់​ជាបណ្តោះ​អាសន្ន។ ការរកឃើញនេះកើតឡើងអំឡុងពេលអង្គភាព​ស៊ីម៉ាក់ ​ចុះ​បើក​ផ្លូវ​សុវត្ថិភាព​នៅ​តំបន់ទាំងនោះ បន្ទាប់ពីទទួលដំណឹងថាមានប្រជាពលរដ្ឋគ្រោងនឹងសាងសង់លំនៅឋាន។

ករណីនេះ អង្គភាពស៊ីម៉ាក់អាច​ចាត់ទុ​ក​តំ​បន់​នោះថាជា«ចម្ការមី​ន»។ ជាចម្ការមីនព្រោះថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤កន្លងទៅ ជុំវិញតំបន់ដែលពលរដ្ឋគ្រោងនឹងអភិវឌ្ឍសង់លំនៅដ្ឋានមានទីតាំងនៅស្រុកវាលវែង មានករណីកម្មករដាក់ឥដ្ឋចំនួន ៣នាក់បានរងរបួសខណៈពេលពួកគេដាក់ឥដ្ឋចំពីលើគ្រាប់មីនដែលបង្កឱ្យផ្ទុះ។

ជុំវិញបញ្ហា នៅតែបន្តរកឃើញគ្រាប់មីន អង្គភាពស៊ីម៉ាក់បង្ហាញការព្រួយបារម្ភទៅលើសុវត្ថិភាពប្រជាពលរដ្ឋតាម​រយៈការភ្ជាប់ខ្លឹមសារការជូនដំណឹងអំពីលទ្ធផលរកឃើញគ្រាប់មីន ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះថា«ចុះបើដីអភិវឌ្ឍន៍នោះមានដីរាប់រយហិកតា ស្ថិតនៅចំលើប្លង់ចម្ការមីនតែម្តងបែបនេះ មានន័យថានៅមានគ្រាប់មីនច្រើនណាស់នៅសេសសល់នៅតែអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាកំលុងពេលកំពុងអភិវឌ្ឍនិងការប្រើប្រាស់ដីតំបន់នោះយូរអង្វែងតទៅប្រសិនជាគ្មានការបោសសម្អាតគ្រាប់មីនចេញទេនោះ។»

នៅអំឡុងឆ្នាំ២០២៣ ​ ​មានជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និ​ង​សំណ​ល់​ជាតិ​ផ្ទុះពី​​​សង្គ្រាម​មាន​ចំនួន ៣២នា​ក់​ ​ក្នុងនោះ​មាន​អ្ន​កស្លា​ប់​​ចំនួន​ ​៤នាក់​ រ​ង​របួ​ស​ ១​៨នា​ក់​ ​និង​ពិកា​​រ​អវ​យ​វៈ ១០នាក់ ​ហើយជនរងគ្រោះ​ភាគ​​​ច្រើ​ន​បា​ន​កើត​ឡើង​​នៅ​ក្នុង​ខេត្ត​បន្ទាយ​​មា​នជ័​យ​ខេត្ត​​ឧត្តរ​មាន​ជ័យ ​ខេត្ត​បាត់ដំប​ង​ ​និ​ង​ខេត្ត​រតន​គិរី។ យ៉ាងណាមិញចំនួននៃជនរងគ្រោះដោយសារមីនឆ្នាំ២០២៣ ​ថ​យចុះ​ ២​២ភា​គរ​យ បើ​​ប្រៀ​ប​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មា​នជ​ន​រង​គ្រោះ​ចំ​នួន ៤១​នាក់។ នេះបើផ្អែក​តា​ម​រ​បា​យ​ការ​ណ៍​​រប​ស់អាជ្ញា​ធ​​រ​មី​ន៕

Share

Image
Image
Image