en     km
en     km

អ្នកនិពន្ធសៀវភៅ “អារម្មណ៍”៖ មនុស្សមួយចំនួននឹងមានអារម្មណ៍ថាគាត់មិននៅតែឯងទៀតទេ ក្រោយការអាន

Share

«សង្ឃឹមថាទាំងអស់គ្នានឹងអានមួយៗ ទទួលយកអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងមនោសញ្ចេតនារបស់ខ្ញុំនៅក្នុងសៀវភៅមួយក្បាលនេះ…។ ពីព្រោះសៀវភៅមួយក្បាលនេះ ខ្ញុំបានដាក់សេចក្ដីស្រឡាញ់ ដាក់អារម្មណ៍ទាំងអស់ដែលខ្ញុំមាន ទៅក្នុងសៀវភៅមួយនេះ។» នេះគឺជាការលើកឡើងរបស់ យុវជន តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធសៀវភៅដែលដាក់ចំណងជើងថា “អារម្មណ៍”។

សៀវភៅអារម្មណ៍មួយនេះ ជាស្នាដៃទីបីថ្មីរបស់លោក តុន ច័ន្ទរិទ្ធិ ដែលមានបង្កប់នូវអារម្មណ៍ជាច្រើនដូចជា៖ អារម្មណ៍កើតទុក្ខ អារម្មណ៍ធ្លាក់ចុះ អារម្មណ៍បាត់បង់ អារម្មណ៍ដែលចង់ចាកចេញ។ ជាមួយគ្នានេះដែរលោកបានជឿរជាក់ថាសៀវភៅមួយក្បាលនេះអាចជួយដល់មនុស្សមួយចំនួនឱ្យគាត់មានអារម្មណ៍ថា គាត់មិននៅតែឯងទៀតទេ ដោយលោកអះអាងថាពេលខ្លះមានអ្នកខ្លះថា “ខ្ញុំជួបរឿងហ្នឹង! តើមានអ្នកជួបរឿងហ្នឹងដូចខ្ញុំដែលអត់? មានអ្នកយល់អារម្មណ៍របស់ខ្ញុំអត់?” នេះហើយដែលជាកត្តាមួយដែលជាមូលហេតុ ជំរុញឱ្យលោកបានតាត់តែងសៀវភៅមួយនេះឡើង។

លោក តុន ច័ន្ទរិទិ្ធ បានបន្តក្នុងសម្ដីដើមថា «ពេលអ្នកកំពុងតែអាន អ្នកនឹងឆ្លងកាត់ អាចប៉ះ អាចយល់ដឹង អំពីមនោសញ្ចេតនា ធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សម្នាក់ដែលធ្លាប់ជួបរឿងដូចខ្ញុំ ឆ្លងកាត់ពេលវេលាដូចខ្ញុំ ហើយមានអ្នកឱបក្រសោបអ្នកដូចគ្នា។ »

ពេលកាលមុនលោកក៏ធ្លាប់បានសួរខ្លួនឯងផងដែរថា៖

«តើខ្ញុំសាកសមជាអ្នកសរសេរមែនឬអត់? ខ្ញុំមានទេពកោសល្យហ្នឹងមែនអត់? ខ្ញុំចង់បោះបង់​ ប៉ុន្តែនៅមានមនុស្សមួយក្រុមដែលស្រឡាញ់ខ្ញុំ មានមនុស្សមួយក្រុមដែលឱបខ្ញុំដែលធ្វើខ្ញុំបានមើលឃើញតម្លៃរបស់ខ្លួនឯង។ អរគុណដែលបាននិយាយថា “បងខ្ញុំចូលចិត្តអត្ថបទរបស់បង បងខ្ញុំស្រលាញ់អ្វីដែលបងធ្វើមែនទែន បងអរគុណដែលបានផ្តល់ក្ដីសង្ឃឹមមកកាន់ខ្ញុំ។” អរគុណទាំងអស់គ្នា ដែលជាកម្លាំងចិត្តតាំងពីដើមរហូតមកដល់ពេលនេះ។ ខ្ញុំពិជារំភើបដែលមានអ្នកទាំងអស់គ្នានៅក្នុងជីវិតរបស់ខ្ញុំ។ ហើយជាមួយស្នាដៃថ្មីនេះ នឹងធ្វើឱ្យដឹងពីមនោសញ្ចនារបស់ខ្ញុំ ពីព្រោខ្ញុំធ្វើរឿងទាំងអស់នេះគឺលើសពីសៀវភៅ។»

លើសពីអារម្មណ៍ខាងលើ ចំណុចផ្សេងទៀតដែលអ្នកនិពន្ធវ័យក្មេងរូបនេះ បានធ្វើគឺបានដាក់សេចក្ដីស្រលាញ់ ដាក់អារម្មណ៍របស់ខ្លួនទាំងអស់ដែលមានទៅក្នុងសៀវភៅមួយនេះ។

លោកបញ្ជាក់ថា«ដូច្នេះខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងប្រើអារម្មណ៍អាន អ្នកទាំងអស់គ្នាដឹងនិងស្គាល់ពីមនោសញ្ចេនា របស់ខ្ញុំដូចគ្នា។ ជាពិសេសកុំភ្លេចចែករំលែក និងហៅមិត្តមកមើលនឹងទទួលបទពិសោធន៍ថ្មី សេចក្ដីស្រលាញ់ថ្មី សង្ឃឹមថាពួកគាត់នឹងទទួលបានការលើកទឹកចិត្តដូចគ្នាតាមរយះការអានសៀវនេះ។»

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង

Image