en     km
en     km

ការសិក្សាមួយប៉ាន់ប្រមាណថា ស្ត្រី និងក្មេងស្រី ជាង៦ម៉ឺននាក់នៅអាមេរិក មានផ្ទៃពោះដោយសារករណីរំលោភ

Share

បន្ទប់ប្រឡងនៅ Planned Parenthood in Flossmoor ក្នុងឆ្នាំ២០១៨។ រូបថត NBC News

អត្ថបទសិក្សាស្រាវជ្រាវដែលត្រូវបានបោះពុម្ពដោយ មជ្ឈមណ្ឌលផ្នែកវិជ្ជសាស្រ្តអន្តរជាតិមួយឈ្មោះថា JAMA Internal Medicine ប៉ាន់ប្រមាណថានៅទូទាំងរដ្ឋទាំង១៤ នៃសហរដ្ឋអាមេរិកមានករណីរំលោភប្រមាណជិត៥២ម៉ឺននាក់។  ក្នុងនោះគេរកឃើញថាស្រ្តី និងក្មេងស្រីជាង៦៤,៥៦៥នាក់ (៦ម៉ឺន ៤ពាន់នាក់) មានផ្ទៃពោះ ហើយពួកគេត្រូវតែទុកទារកទាំងនោះដោយហេតុថានៅសហរដ្ឋអាមេរិកមិនអនុញ្ញាតឱ្យមានច្បាប់យកកូនចេញជាដាច់ខាត ខណៈបច្ចប្បន្នលោក Joe Biden កំពុងតែពិភាក្សាអំពីការពង្រីកសិទ្ធិបន្តពូជ និងដាក់គោលនយោបាយការការពាររំលូតកូន ក្នុងឱកាសដែលខ្លួនគ្រោងឈរឈ្មោះបោះឆ្នោតជាថ្មីនៅអាណត្តិក្រោយៗទៀត។ នេះបើយោងតាមទៅភ្នាក់ងារសារព័ត៌មានអន្តរជាតិ NBC News ចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

សារព័ត៌មាន NBC News ចេញផ្សាយអត្ថបទស្រាវជ្រាវរបស់ JAMA Internal Medicine ដោយផ្អែកទៅលើទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ និង​ការិយាល័យស្ថិតិយុត្តិធម៌ រួមទាំងភ្នាក់ងារ FBI ដើម្បីបង្កើតការប៉ាន់ស្មាន ដែលនិយាយពីករណីរំលោភ​សេពសន្ថវៈ​នៅ​សហរដ្ឋ​អាមេរិក ហើយក្នុងនោះខ្លឹមសារបង្ហាញថា ស្ត្រី និងក្មេងស្រីជាង ៦៤,000 នាក់ នៅក្នុងរដ្ឋចំនួន១៤ មានផ្ទៃពោះដោយសារតែករណីររំលោភ។ ក្នុងនោះគេរកឃើញថា រដ្ឋតិចសាស់ ជាប់ចំណាត់ថ្នាក់កំពូល ដោយ  ៤៥ភាគរយនៃការមានផ្ទៃពោះមានជាប់ពាក់ព័ន្ធនឹងការរំលោភ។ មតិជាច្រើនលើកឡើងថាបញ្ហានេះកើតមានឡើងជាកំហុគ ក៏ព្រោះតែ សំណុំរឿងរបស់តុលាការកំពូលនៅសហរដ្ឋអាមេរិក បដិសេធគោលនយោបាយការការពារការរំលូតកូនស្របច្បាប់ ដោយមនុស្សជាច្រើនអះអាងថាការរំលូតកូនដោយសុវត្ថិភាព និងស្របច្បាប់គឺជាសិទ្ធិតាមរដ្ឋធម្មនុញ្ញសហព័ន្ធហើយត្រូវតែទទួលស្គាល់។ សំណុំរឿងនេះគេតែងនិយមហៅថា Roe v. Wade។ ទាក់ទងករណីនេះវិទ្យាស្ថាន Guttmacher ដែលជាអង្គការគាំទ្រសិទ្ធិរំលូតកូនសង្កេតឃើញថា បច្ចប្បន្ន រដ្ឋចំនួន ១២ កំពុងអនុវត្តការហាមឃាត់ស្ទើរតែពេញលេញទៅលើការរំលូតកូន។ ចំណែកឯទស្សនៈផ្សេងទៀតគេយល់ថាសហរដ្ឋអាមេរិកនៅមិនទាន់ពង្រឹង និងចាត់វិធានការទៅលើជនប្រព្រឹត្តិបានឡើយ បើទោះបីជាគេស្គាល់ថាអាមេរិកជាប្រទេសសេរី​មានអំណាចក្តី។

ជុំវិញករណីនេះ ​ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកស្រីវេជ្ជបណ្ឌិត Kari White នាយិកាប្រតិបត្តិ និងជានាយកវិទ្យាសាស្ត្រនៃក្រុមគាំទ្រសិទ្ធិរំលូតកូន Resound Research for Reproductive Health និយាយថា តួលេខនេះគឺ«ខ្ពស់គួរឱ្យភ្ញាក់ផ្អើល» សម្រាប់នាង។  វេជ្ជបណ្ឌិតរូបនេះនិយាយក្នុងសម្រង់សម្តីដើមថា «ជា​អកុសល ខ្ញុំ​គិត​ថាទិន្នន័យនៃការប៉ាន់ស្មាន​នេះ ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​របៀប​នៃការ​រំលោភ​សេពសន្ថវៈ​នៅ​សហរដ្ឋ​អាមេរិក»។

យោងតាម របាយការណ៍មួយហៅកាត់ថា  CDC បង្ហាញថា អំពើហិង្សាផ្លូវភេទប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ទិន្នន័យគូសបញ្ជាក់ថា មនុស្សមួយនាក់ក្នុងចំណោម៣នាក់ បានជួបប្រទះអំពើហឹង្សាផ្លូវភេទ ហើយមានពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត និងសុខភាពរាងកាយ។

ជាការឆ្លើយតប សារព័ត៌មាន NBC News ក៏បានដកស្រង់សម្តីរបស់ប្រធានាធិបតី Joe Biden ថាប្រធានបទនេះត្រូវបាន​យកទៅជជែក និង ពិភាក្សាបន្ថែមដោយពង្រឹងការយកចិត្តទុកដាក់ អំពីសិទ្ធិបន្តពូជ។ ក៏ប៉ុន្តែបញ្ហានេះ​មិនទាន់ដាក់ចេញជាដំណោះស្រាយភ្លាមទេ ដោយលោកគ្រោងនឹងដាក់បញ្ចូលជាគោលនយោបាយក្នុងការឈរឈ្មោះបោះឆ្នោតនៅអណត្តិក្រោយៗ ហើយ​លោកនឹងលើកជាប្រធានបទជជែកក្នុងសភា ដើម្បីអនុម័តច្បាប់ ក្នុងគោលបំណងស្តារការការពាររំលូតកូន ដែលមកលោកក៏ធ្លាប់បានចុះហត្ថលេខាលើសំណុំរឿង Roe v. Wade ផងដែរ៕

 

ប្រភព៖ សារព័ត៌មាន NBC News ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image