en     km
en     km

កសិករមួយរូបមើលឃើញអត្ថប្រយោជន៍ពីការធ្វើបន្លែសុវត្ថិភាព ណែនាំឱ្យកសិករដទៃងាកមកធ្វើបន្លែសុវត្ថិភាពដែរ

Share

សៀមរាប៖ រស់នៅក្នុងភូមិពពីស សង្កាត់ក្របី ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ១៧ គីឡូពីទីក្រុង កសិករម្នាក់មានឈ្មោះថា លន់ សាវុធ បានប្រកបរបរជាកសិករ ដាំបន្លែសុវត្ថិភាពជាង១០ឆ្នាំមកហើយ។ លោក លន់ សាវុធ បានប្រើជំនាញកសិកម្មដាំបន្លែសុវត្ថិភាពនេះ ដើម្បីចិញ្ចឹមក្រពះផង និងផ្គត់ផ្គង់ដល់ការសិក្សារបស់កូនគាត់ផងដែរ។

លោក លន់ សាវុធ កសិករដាំបន្លែសុវត្ថិភាព

ជាការងារប្រចាំថ្ងៃរបស់លោក កសិករ លន់ សាវុធបានមើលឃើញពិអត្ថប្រយោជន៍យ៉ាងច្រើននៃការធ្វើបន្លែសុវត្ថិភាព។ លោកបញ្ជាក់ថា កាធ្វើបន្លែសុវត្ថិភាពជាបន្លែដែលងាយស្រួលដាំ មិនសូវចំណាយដើមទន់ច្រើន តែបានទិន្នផលខ្ពស់ ជាពិសេសផ្ដល់សុខភាពល្អដល់អ្នកបរិភោគ និងមានតម្រូវការលើទីផ្សារប្រចាំថ្ងៃផងដែរ។

ដោយមើលឃើញពីអត្ថប្រយោជន៍នេះ លោក លន់ សុភាព សង្ឃឹមថានៅថ្ងៃមុខប្រជាកសិករនឹងងាកមកចាប់អារម្មណ៍ការដាំបន្លែបែបសុវត្ថិភាពវិញ ព្រោះវាអាចជួយដល់សុខភាពសម្រាប់អ្នកបរិភោគ និងអ្នកដាំផ្ទាល់។ មួយវិញទៀតគាត់សង្ឃឹមថា នឹងមានអ្នកផលិតដំណាំសុវត្ថិភាពក្នុងបរិមាណច្រើន ដើម្បីផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ទៅលើទីផ្សារ ឬដល់អ្នកប្រើប្រាស់ ដោយមិនបាច់មានការនាំចូលបន្លែពីក្រៅប្រទេសនោះទេ។


គួរជម្រាបថា លន់ សាវុធ គឺជាកសិករមួយរូបដែលទទួលបានការលើកទឹកចិត្ត ដោយបានការបណ្ដុះបណ្ដាលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់វគ្គសិក្សាខ្លីៗក្នុងជំនាញកសិកម្ម នៅក្នុងការផលិតបន្លែដើម្បីឲ្យត្រូវទៅតាមស្តង់ដា រនិងតាមទីផ្សារ។ ទន្ទឹមគ្នានេះដែរ លោកក៏បានទទួលការឧបត្ថម្ភ ពីអង្គការក្រៅរដ្ធាភិបាលមួយចំនួនដូចជា (USAID) និង ចៃការ (JICA )ដែលបានជួងក្នងការសាងសង់ផ្ទះសំណាញ់ ដើម្បីជាកម្លាំងចិត្តក្នុងការធ្វើបន្លែសុវត្ថិភាព។

អត្ថបទខ្លី សរសេរដោយយុវជន រី ថា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image