en     km
en     km

បទយកការណ៍៖ បញ្ហាសុវត្ថិភាពនៅតាមផ្លូវរថភ្លើងខណ្ឌសែនសុខនៅតែជាការប្រឈម និងក្តីបារម្ភនៃប្រជាពលរដ្ឋរស់នៅទីនោះ

Share

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវដែក នៅភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០២៤។

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិនិមួយៗដែលរស់នៅតាមបណ្តោយផ្លូវដែក(ផ្លូវរថភ្លើង)ខណ្ឌសែនសុខសម្តែងក្តីបារម្ភ ចំពោះផលវិបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយពួកគេអះអាងថាជារឿងរ៉ាវដ៏រុំារ៉ៃ ហើយទទូចចង់ឃើញដំណោះស្រាយ ខណៈបច្ចប្បន្នបញ្ហាមួយចំនួននៅតែបង្កជាការព្រួយបារម្ភ។ រាល់ពេលដែលនិយាយទាក់ទងទៅនឹងផលវិបាកនៃការរស់នៅគេសង្កេតឃើញថា ស្ទើតែទាំងអស់នៃប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដែកពួកគេតែងផ្តោតសំខាន់ទាក់ទងទៅនឹងករណីសុវត្ថិភាព។ ចង់ដឹងថាមានបញ្ហាចម្បងអ្វីទៀតដែលនៅតែបង្កើតជាក្តីបារម្ភ និងរំខានដល់ការរស់នៅប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដែកខណ្ឌសែនសុខ? ហើយ ថាតើអ្វីទៅជាដំណោះស្រាយដែលពួកគេចង់ឃើញ? ដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់នូវបទយកការណ៍ដូចតទៅ៖

ទិដ្ឋភាពទូទៅនៃផ្លូវដែកមួយខ្សែដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ មានស្ថានភាពស្ងប់ស្ងាត់នៅវេលារសៀល ហើយចាប់ផ្តើមអ៊ូអរនៅពេលល្ងាចវិញ ដោយគេឃើញមានរថភ្លើងដឹកអ្នកដំណើរ ដឹកទំនិញជិះកាត់ជាហូរហែរ ហើយប្រជាពលរដ្ឋម្នាក់ៗមានសកម្មភាពផ្សេងៗគ្នា ខ្លះអង្គុយជជែកគ្នាលេង ខ្លះប្រកបអាជីវកម្មតាមដងផ្លូវ និងខ្លះចេញចូលឆ្លងកាត់ផ្លូវដែកទៅវិញទៅមក។ ក្រឡេកទៅក្មេងៗឃើញថាសប្បាយរីករាយក្នុងការជួបជុំគ្នាលេងល្បែងកំសាន្តមួយចំនួននៅមុខផ្ទះដែលកៀកទៅនឹងបណ្តោផ្លូវដែកផ្ទាល់តែម្តង។

សម្រាកពីជិះលក់នំខ្មែរ ស្រ្តីចំណាសម្នាក់អ្គុយនៅមុខសំយ៉ាបផ្ទះ ដែលទឹកមុខពោរពេញដោយក្តីបារម្ភ ស្រ្តីនោះមានឈ្មោះថា ចាន់ ឡឹក ជាពលរដ្ឋចំណូលថ្មីមករស់នៅតាមបណ្តោយផ្លូវដែកក្នុងភូមិសំរោង ខណ្ឌសែនសុខ។ អ្នកស្រីរៀបរាប់ថាក៏ព្រោះតែជីវភាពទើបបណ្តាលឱ្យអ្នកស្រីសម្រេចមករស់នៅជិតកូនៗដែលស្ថិតនៅតាមបណ្តោយផ្លូវដែកខណ្ឌសែនសុខ។ បើទោះបីជាអ្នកស្រីទើបតែផ្លាស់លំនៅមកកាន់ទីនេះក្តី ក៏ប៉ុន្តែអ្នកស្រីសង្កត់ធ្ងន់ថាការរស់នៅតាមផ្លូវដែកចំពោះផលវិបាកសម្រាប់អ្នកស្រីគឺមានច្រើន តែអ្នកស្រីព្រួយចំផុតទៅលើបញ្ហាសុវត្ថិភាព។

«ពិបាករឿងយាយ យប់ឡើងក៏គេងអត់បានព្រោះវាច្របូកច្របល់ហាស៎កូនអើយ វាច្របូកច្របល់មនុស្សដូចអត់មានសុជីវធម៌អីចឹងហា៎ណាស់វាពិបាក ហើយម្លោះយើងចេះតែទ្រាំនៅហា៎ណាស់កូន ការរស់នៅកន្លែងនេះវាមិនសូវមានសុវត្ថភាពទេ និយាយចឹងហ្មងទៅ​ ប៉ុន្តែមិនដឹងធ្វើមិចទេ យាយក៏ក្រដែរមានធ្វើមិចទេ មានតែតស៊ូជីវិតទៅមុខទៀតទៅដឹងធ្វើមិចហ្អេន្ន៎ចៅ។»

ពាក់ព័ន្ធករណីនេះ កន្លងមកគេសង្កេតឃើញថារាល់ពេលដែលនិយាយពិការរស់នៅតាមបណ្តោផ្លូវរថភ្លើងមហាជនតែងសម្តែងក្តីបារម្ភទៅលើសុវត្ថិភាព​ពេល​ឆ្លងកាត់ ដោយពួកគេអះអាងថាតំបន់មួយចំនួននៃផ្លូវរថភ្លើងមានសភាពបែបអាណាធិបតេយ្យ និងមានក្មេងទំនើងម្តុំគ្នានៅទីនោះ។

ជាក់ស្តែង លោក ចាន់ ធាង ពលរដ្ឋម្នាក់រស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅភូមិដីថ្មី ខណ្ឌសែនសុខ លោកមានបទពិសោធជុំវិញករណីក្មេងទំនើងនៅក្នុងតំបន់នោះជំរិតទារប្រាក់ និងវាយដំលោក ស្របពេលដែលលោកអូសរទេះដើរទិញដូរអេតចាយឆ្លងកាត់បណ្តោយផ្លូវដែក

«តែខ្ញុំក៏វា(ក្រុមក្មេងទំនើង)វាយដែរ ព្រោះខ្ញុំធ្លាប់ត្រូវឈើជ្រុងរបស់វា ល្មមៗមកគ្នាបួននាក់មកដល់ អឺហែ្អងមានលុយអត់ហា៎ អីយឺសុទ្ធតែហែ្អង។»

ផ្អែកតាមទំព័រហ្វេសបុកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា នៅថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៨ មានករណីលួចម៉ូតូពលរដ្ឋនៅផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយជនប្រព្រឹត្តិត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាត់វិធានការតាមផ្លូវច្បាប់។

បញ្ហាផ្សេងទៀតត្រូវបានពលរដ្ឋភូមិមួយផ្សេងទៀតឈ្មោះថាភូមិរោងចក្រ សង្កាត់គោកឃ្លាំង ស្ថិតនៅខណ្ឌសែនសុខដដែល អ្នកស្រី សារុំ ជាចំណូលចាស់ដែលរស់នៅក្នុងតំបន់នេះជាយូរឆ្នាំមកហើយឱ្យដឹងថាផលវិបាករបស់អ្នកស្រីនៃការរស់នៅតាមបណ្តោយផ្លូវរថភ្លើងនេះ ពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ពិបាកក្នុងការធ្វើដំណើរ។ លើសពីបញ្ហាផ្លូវថ្នល់អ្នកស្រីក៏លើកនិយាយពីការខ្វះខាតទឹកប្រើប្រាស់មួយពេលៗផងដែរ។ គ្រប់ពេលដែលដាច់ទឹកគឺត្រូវការរយៈពេល៣ថ្ងៃ ដល់៥ថ្ងៃ ទើបអាចដោះស្រាយបាន។

«ទឹកគេតមកប្រើបានតាស៎ចាស ដល់តែភ្លើង ភ្លើងរដ្ឋ ទឹក ទឺកឯកជន គេតពីម៉ាស៊ីនធំមកចឹងយើងតពីគេមកចឹងទៅណាស់ មួយគីបពីរពាន់ (សំនួរ) យីខ្វះដែរកូនន្នែក (ខ្វះទឹកប្រើប្រាស់) ខ្វះបួនទៅប្រាំថ្ងៃហ្ន៎ ចាស៎ឥឡូវលែងអីវិញហើយ ទើបដំណើរការវិញតាស៎កូនទឹកអីហាស៎វាធ្លាយហាស៎ដល់វាធ្លាយទៅគេត្រូវធញវើសាថ្មីវិញទៀត ដល់ឥឡូវលែងអីហើយ។»

ជុំវិញបញ្ហាពលរដ្ឋរស់នភតាមបណ្តោយផ្លូវរថភ្លើងនេះ កន្លងមកក៏ធ្លាប់មានជាផលរំខានដល់ការរស់នៅប្រជាពលរដ្ឋជារៀយៗផងដែរ។ នៅអំឡុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដែក ទាមទារឱ្យអជ្ញាធរក្រឡេកមើលបញ្ហាខ្លួនពាក់ព័ន្ធទៅបញ្ហាដីផ្ទះ ដែលទទួលរងផលប៉ះពាល់​ព្រោះ​ការ​ពង្រីក​ផ្លូវ​ពី​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់។ ក្នុងឆ្នាំនោះផ្ទុះការតវ៉ាពីសំណាកប្រជាពលរដ្ឋជា ហើយក្រុមពលរដ្ឋទាំងនោះថា​សាលា​ក្រុង​ភ្នំពេញមិនបានយកចិត្តទុកដាក់ និង​គ្មាន​ចេតនា​ចង់​ដោះស្រាយ​ពី​ផល​ប៉ះពាល់​ដល់​ពួក​គេ​ឡើយ។ តាមរយៈការផ្តល់បទសម្ភាសពលរដ្ឋមួយចំនួននៅតេមានក្តីបារម្ភលើករណីនេះនៅឡើយពួកគេព្រួយបារម្ភខ្លាចមានរឿងរ៉ាវដីធ្លី ក៏ដូចជាសំណងផ្ទះសម្បែងជាថ្មីម្តងទៀតហើយពួកគេពិបាកត្រៀមចិត្តក្នុងការប្រឈមនឹងបញ្ហាទាំងនោះ។

ជាសំណូមពរ អ្នកស្រី សារុំ ស្នើសុំឱ្យរដ្ឋាភិបាលគិតគូរក្នុងការដោះស្រាយបញ្ហាផ្លូវចូលទៅក្នុងភូមិ……. ដោយអ្នកស្រីបញ្ជាក់ថានៅតំបន់ផ្សេងៗនៃបណ្តោយផ្លូវរថភ្លើងមានភាពល្អប្រសើរអស់ហើយ នៅឡើយតែភូមិអ្នកស្រីទេដែលនៅមានបញ្ហា ពិបាកធ្វើដំណើររាល់ពេលដែលមានភាពចាំបាច់ និងឆ្លងកាត់ទៅណាម្តងៗ។

«ផ្លូវវាពិបាកកូន ពីត្រឹមតិចណូគេធ្វើអស់ហើយ នៅតែត្រឹមយើងតិចណូ ត្រឡោកបែក ដល់យើង ហើយពីពោធិ៍ចិនតុងទៅលិចហ្នឹងគេធ្វើរបស់គេហើយ ចាសនៅតែម្តុំហ្នឹងទេបើនិយាយរួមទៅប្រហែលជាបីគីឡូទេចាសប្រវែងហ្នឹងទេ ចាសសំណូមពរឱ្យសម្តេច ហ៊ុន សែន ជួយសាងសងផ្លូវហ្នឹងឱ្យបានស្អាត ស្អាតចឹងទៅចាសនៅតែម្តុំហ្នឹងទេនៅតែបីគីឡូហ្នឹងមិនទាន់ស្អាត។»

ជាការឆ្លើយតបទៅនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងទាំងនេះ កន្លងមកអជ្ញាធរខណ្ឌតែងចុះបង្រ្កាប និងយកក្មេងទំនើងដែលបង្កភាពអសន្តិសុខ នៅតាមផ្លូវរថភ្លើងយកទៅអប់រំអស់ជាច្រើននាក់រួចមកហើយ។ លើសពីនេះ លោក ស សុខា បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្តេជ្ញារក្សាការពារឱ្យបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅកម្ពុជា ដោយលោកដាក់ចេញនូវគោលការណ៍ចំនួន៧ចំណុច ដល់មន្ត្រីនគរបាលជាតិអនុវត្តដើម្បីសម្រេចបាននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ៕

Share

Image
Image
Image