en     km
en     km

លោក យ៉ង គឹមអេង៖ ចង់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនអើពើទប់ស្កាត់គ្រឿងស្រវឹងទេ នឹងមិនអាចថមថយបានឡើយ

Share

លោក យ៉ង់ គឹមអេង ក្នុងសិក្ខាសាលាមួយកាលពីពេលកន្លងទៅ។រូបភាពពីខុមហ្វ្រេល។

(បទសម្ភាស) ករណីគ្រោះថ្នាក់ចរាចរណ៍ មួយរយៈចុងក្រោយនេះត្រូវបានកត់សម្គាល់ឃើញថា មានសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរបុកស្លាប់យ៉ាងសាហាវ។ ករណីទាំងនោះភាគច្រើនភាគីរថយន្តបង្កត្រូវបានពិនិត្យឃើញថា បានប្រើប្រាស់គ្រឿងស្រវឹងមុននឹងមកកាន់ចង្កូតបើកបរយានយន្ត។ គ្រោះថ្នាក់ទាំងនេះកើតឡើងទន្ទឹមនឹងការព្រមានរបស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជា នឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំដោយសារបញ្ហាមួយនេះ។ លើបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមភាគច្រើនបានទម្លាក់កំហុសទៅលើគ្រឿងស្រវឹង ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនចេះដាច់បែបនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព អះអាងថា នៅពេលដែលលើកឡើងចង់ឱ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនអើពើអំពីវិធានការណ៍បង្ការនិងទប់ស្កាត់គ្រឿងស្រវឹងទេ នោះបញ្ហាគ្រឿងថ្នាក់លើដងផ្លូវនេះនឹងមិនអាចថមថយបានឡើយ។ ជាបន្តសូមនាងកញ្ញា លោក លោក លោកស្រី ស្ដាប់បទសម្ភាស រវាង លោក គីម ចាន់ចាវ ជាមួយលោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដោយមេត្រី!

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង