en     km
en     km

ពលការិនីវៀតណាមនៅជប៉ុន​ប្រាប់សង្គមស៊ីវិលថាខ្លួនត្រូវគេហាមមិនឱ្យមានផ្ទៃពោះអំឡុងពេលធ្វើការ

Share

ប្រភព Kyodo News ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ បន្ទាប់ពីមានវគ្គបណ្តុះបណ្តាលពលករចំណាកស្រុកស្តីពីចំណេះដឹងទាក់ទងទៅនឹងការហាត់ការបណ្តុះបណ្តាល​បច្ចេកទេស ទៅដល់សិក្ខាកាមសញ្ជាតិវៀតណាមកំពុងធ្វើការនៅជប៉ុន៩រូប​ សិក្ខាកាមទាំងនោះសម្តែងក្តីបារម្ភ និងប្រាប់អង្គការសង្គមស៊ីវិលថាខ្លួនត្រូវហាមមិនឱ្យមានផ្ទៃពោះអំឡុងពេលបំពេញការងារឡើយ បើពុំដូច្នេះទេពួកគេនឹងត្រូវបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ ជាមួយគ្នានេះ ផ្អែកតាមការស្ទង់មតិក៏គេរកឃើញមានករណីបែបនេះកើតឡើងទៅលើពលករចំណាកស្រុកផ្សេងទៀតផងដែរ ខណៈរដ្ឋាភិបាលជប៉ុនមានច្បាប់ធានានូវសិទ្ធិការងារសម្រាប់ពលករបរទេសអាចទទួលអត្ថប្រយោជន៍ដូចជា ការសម្រាលកូន និងប្រាក់បំណាច់ការមើលថែទាំកូន ការឈប់សម្រាមាតុភាពកមុន និងក្រោយពេលសម្រាល និងការមើលថែទាំកុមារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិKyodo News ចេញផ្សាយនៅថ្អៃទី២១ ខែមករា ឆ្នាំ២០២៤។

ការស្ទាបស្ទង់មតិរបស់សារព័ត៌មានក្យូដូ បង្ហាញថា សិក្ខាកាមបច្ចេកទេសវៀតណាមមួយចំនួនទទួលបានការព្យាបាលពន្យារកំណើតដោយផ្អែកលើការណែនាំរបស់អង្គការដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សារបស់ប្រទេសជប៉ុនដែលទាក់ទងទៅចំណេះដឹងបន្តពូជ។  ជុំវិញករណីផ្តល់ជូននូវសេវាកម្មពន្យាកំណើតទៅលើពលករបរទេស កំពុងតែជាបញ្ហាចម្រូងចម្រាស់មួយក្នុងស្ថានភាពការងារប្រទេសជប៉ុន ដោយការស្ទាប់ស្ទង់មតិដែលចេញផ្សាយដោយសារព័ត៌មានKyodo គូសបញ្ជាក់ពីក្តីបារម្ភនឹងការអនុវត្តសិទ្ធិបន្តពូជរបស់សិក្ខាកាមទាំងនោះមិនត្រូវបានគោរព ខណៈដែលបច្ចប្បន្នមានពលករបរទេសកំពុងធ្វើការនៅជប៉ុនជាពិសេសពលករសញ្ជាតិវៀតណាម រាយការណ៍ថាខ្លួនត្រូវបានគេណែនាំមិនឱ្យមានផ្ទៃពោះអំឡុងពេលដែលធ្វើការជាដាច់ខាត។

យោងតាមការស្ទង់មតិថ្មីៗរបស់អង្គការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេសនេះ ដែលធ្វើឡើងតាមរយៈក្រុមគាំទ្រសម្រាប់សិក្ខាកាមវៀតណាមនៅប្រទេសជប៉ុន ស្ត្រីចំនួន ៩ នាក់ត្រូវបានណែនាំដោយអង្គការអន្តរការីក្នុងស្រុក ត្រូវបានបញ្ជូនឱ្យទទួលការព្យាបាលពន្យារកំណើត។ ការស្ទង់មតិបានបង្ហាញថា ប្រាំនាក់ក្នុងចំណោមពួកគេពិតជាបានទទួលការព្យាបាលបែបនេះ ដែលត្រូវពន្យារកំណើតតាមរយៈការដាក់កង។

យ៉ាងណាមិញជុំវិញហេតុផលដែលពលករមកពីវៀតណាម រួមទាំងអ្នកផ្សេងទៀតព្រមទទួលសេវាកម្មទាំងនោះ ពួកគេប្រាប់ថា ខ្លួនខ្លាចត្រូវកន្លែងការងារបញ្ជូនទៅប្រទេសកំណើតវិញ ករណីខ្លួនមានផ្ទៃពោះ។

ទាក់ទងករណីនេះ ផ្អែកតាមអង្គការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេសដដែល លើកឡើងពីករណីរបស់សិក្ខាកាមជនជាតិវៀតណាម ត្រូវបានចាប់ខ្លួនពីបទយកកូនចេញ និងបោះបង់សពកូនចោល ក្រោមភាពភ័យខ្លាចថៅកែនឹងបញ្ជូនខ្លួនទៅផ្ទះប្រសិនបើរកឃើញការមានផ្ទៃពោះ។

ជុំវិញបញ្ហានេះ មន្ត្រីនៃទីភ្នាក់ងារសេវាអន្តោប្រវេសន៍របស់ប្រទេសជប៉ុនបាននិយាយថា «វាជាបញ្ហាមួយប្រសិនបើការព្យាបាលពន្យារកំណើតត្រូវបានផ្តល់ឱ្យដោយគ្មានការយល់ព្រមពីបុគ្គលនោះ» ហើយលោកហាក់ពិបាកនឹងបរិយាយដោយលោកបន្ថែមថាមនុស្សមិនគួរត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ដោយសារតែការមានផ្ទៃពោះ និងការសម្រាលកូនដោយមិនគិតពីសញ្ជាតិដូច្នេះទេ។

ចំពោះលោក Yoshimizu តំណាងអង្គការមិនរកប្រាក់ចំណេញដែលចូលរួមក្នុងការស្ទង់មតិ មើលឃើញថារឿងរ៉ាវនេះ «វាគឺជាបញ្ហាមួយពីទស្សនៈមនុស្សធម៌ ដែលការណាត់ជួប ការរៀបអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះរបស់ពលករបរទេសត្រូវបានកម្រិតដោយសារតែប្រព័ន្ធរបស់ប្រទេសជប៉ុនមិនគ្រប់គ្រាន់ក្នុងការទទួលយកពួកគេ» ។

នៅប្រទេសជប៉ុន រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់មួយដែលធានានូវឱកាសការងារស្មើៗគ្នាសម្រាប់បុរស និងស្ត្រី ហើយពលករបរទេសមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដូចជា ការសម្រាលកូន និងប្រាក់បំណាច់ការមើលថែទាំកូន ការឈប់សម្រាកមុនសម្រាល និងក្រោយពេលសម្រាល និងការមើលថែទាំកុមារ៕

Share

Image
Image
Image