en     km
en     km

🔴ស្ថាប័នជំនាញ ប្រកាសឱ្យប្រុងប្រយ័ត្នLink ដែលថាអ្នកចូលមើលទទួលបានលុយ១០០០ដុល្លារពីសម្ដេចនាយករដ្ឋមន្ត្រី

Share

 

ផ្ទៀងផ្ទាត់៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ច្រានចោលក្លែងក្លាយដែលឲ្យប្រជាពលរដ្ឋចុច Link ហើយទទួលបានលុយ១០០០ដុល្លារពី សម្ដេចនាយករដ្ឋមន្ត្រី។ ទន្ទឹមនេះក៏មានការចោទសួរថា ហេតុអ្វីអ្នកបោកឱ្យចូល Linkនោះបង្ហាញមុខខ្លួនឯង បើសិនជាគេបោកមែន? លោក គីម ចាន់ចាវ រាយការណ៍

 

ការប្រកាសច្រានចោល បន្ទាប់ពីថ្មីៗកំពុងកើតមានករណី ជនអនាមិកបានផុសសារមានរូបភាព ជាមួយដំណរ Link ថា «ចែករំលែកសាច់ប្រាក់ GRATIS សម្រាប់១០នាក់ដែលមានសំណាង។ ម្នាក់ៗទទួលបាន ១០០០ដុល្លារ ចុះឈ្មោះឥលូវនេះ មុនពេលវាយឺតពេល។»

 លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស) បានចេញមកច្រានចោលព័ត៌មានក្លែងក្លាយ ដែលកំពុងចែកចាយនៅតាមបណ្ដាញសង្គម ដោយតម្រូវឲ្យប្រជាពលរដ្ឋចុចលើតំណភ្ជាប់ (Link) ហើយមានឱកាសទទួលបានលុយចំនួន១០០០ដុល្លារ ពីសម្ដេចនាយករដ្ឋមន្ត្រីតាមរយៈក្រសួងសេដ្ឋកិច្ច។

លេខាធិការដ្ឋាន គ.ស.ព.ស បានប្រកាសថា«ករណីនេះ គឺជាព័ត៌មានក្លែងក្លាយ មិនមានការចុះឈ្មោះដើម្បីទទួលបានសាច់ប្រាក់នោះទេ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំចុចលើលីងទាំងនេះឱ្យសោះ។»

ពាក់ព័ន្ធករណីនេះ ក៏មានការងឿងឆ្ងល់ពីប្រិយមិត្តវិទ្យុស្ត្រីដែរថា ហេតុអ្វីអ្នកបោកឱ្យចូល Linkនោះបង្ហាញមុខខ្លួនឯង បើសិនជាគេបោកមែននោះ?

ដើម្បីបញ្ជាក់លើព័ត៌មាននេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យស្ត្រីបានស្រាវជ្រាវស្វែងរកអត្តសញ្ញាណបុរសក្នុងរូបនេះ ឃើញថា​ បុរសដែលគេយករូបដាក់លើខិតប័ណ្ណផ្សព្វផ្សាយនោះ គឺលោក ហេង ឌីណា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារ អេស៊ីលីដា។

ក្រោយក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានតាមដានព័ត៌មានពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញថា

«ធនាគារសូមបដិសេធចំពោះខ្លឹមសារ និងរូបភាព ដែលមានជនខិលខូចបានយករូបថត បណ្ឌិត ហេង ឌីណា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារ អេស៊ីលីដា ទៅភ្ជាប់នឹងព័ត៌មាននេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនាគារ អេស៊ីលីដា។»

ដូចក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែរ  ធនាគារអេស៊ីលីដា​ បានអំពាវនាវ ដល់សារធារណជន ឱ្យប្រុងប្រយ័ត្នចំពោះការចុះលើ Link ព្រមទាំងអំពាវនាវដល់សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់៕

Share

Image
Image
Image