en     km
en     km

លោកស្រី អ៊ុក ឆាយយ៉ាវី៖ ហានិភ័យនៃការរំលោភបំពានសិស្សស្រី ជាកាតព្វកិច្ចដែលទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ

Share

លោកស្រី អ៊ុក ឆាយយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ 

(បទសម្ភាស) ខណៈដែលចំនួនសិស្សស្រីចូលរៀនកាន់តែមានច្រើនបើធៀបនឹងសិស្សប្រុសនោះ ការគិតគូពីសុវត្ថិភាពសម្រាប់សិស្សស្រីក៏ជាកត្តាមួយដែលមិនត្រូវមើលរំលងដែរ។ មិនត្រូវមើលរំលងដោយហេតុថា ព័ត៌មានដែលថាមានសិស្សស្រីរងការរំលោភបំពានតែងកើតមានជារឿយៗ។ ជាក់ស្ដែងថ្មីៗនេះ ព័ត៌មានពីករណីមួយ ដែលសិស្សស្រីអាយុ១១ ឆ្នាំម្នាក់ត្រូវបានគ្រូបង្រៀនរំលោភ នៅខេត្តព្រៃវែង បានក្លាយជាប្រធានបទមួយ បង្កក្ដីព្រួយបារម្ភសម្រាប់អាណាព្យាបាល ដែលគិតគូពីសុវត្ថិភាពកូនស្រីពេលបញ្ជូនពួកគាត់ទៅសាលារៀន។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកស្រី អ៊ុក ឆាយយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលតែងជំរុញសិស្សស្រីឱ្យចូលរៀននោះ  អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការច្បាប់តឹងរ៉ឺងចំពោះជនល្មើសដែលប្រព្រឹត្តិអំពើមិនគប្បីលើសិស្សស្រី។ បន្ថែមពីនេះអ្នកស្រីក៏បានរម្លឹកដល់អាណាព្យាបាលគួរមើលថែកូនស្រីរបស់ខ្លួនពេលធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលចៀសវាង មានករណីក្មេងទំនើងធ្វើបាប។ ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាងលោកគីម ចាន់ចាវ ជាមួយ លោកស្រី អ៊ុក ឆាយយ៉ាវី ដោយមេត្រី!

Share

Image
Image
Image