សៀមរាប៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សិក្ខាកាមសរុប១៦នា ក្នុងនោះមានស្រ្តីចំនួន៧នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយ ស្ដីអំពីជំនាញក្នុងការសរសេរសារព័ត៌មាន និងការថតរូប ដែលបានរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្រ្ដី(WMC)នៅអង្គការសហគមន៍យើង ក្នុងខេត្តសៀមរាប។
ក្នុងនោះវគ្គបណ្ដុះបណ្ដាលនោះ មានយុវតីម្នាក់ មានឈ្មោះ សូ សែន ជាបុគ្គលិកមកពីអង្គគារ YCC បានលើកឡើងថា នេះជាឱកាសដ៏ល្អមួយសម្រាប់កញ្ញា ដើម្បីបង្កើនចំណេះដឹងពីកាសរសេរព័ត៌មាន និងការថតរូប។ កញ្ញាបញ្ជាក់ថា បន្ទាប់ពីបានរៀនរួចហើយ កញ្ញាបានទទួលបានចំណេះដឹងលើសពីការរំពឹងទុក ព្រោះវគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញឱ្យដឹងពីអ្វីដែលជាព័ត៌មានពិត និងការការពារខ្លួនពីព័ត៌មានក្លែងក្លាយ ព្រមទាំងប្លង់នៃការថតរូបផងដែរ។
កញ្ញាលើកឡើងក្នុងសម្ដីដើមថា “បន្ទាប់ពីរៀនចប់ខ្ញុំនឹងអាចសរសេរព័ត៌មានពិត ដែលស្របទៅតាមទិដ្ឋភាពជាក់ស្ដែងមួយ ដែលខ្ញុំបានជួបប្រទះ”។ បន្ថែមពីនេះ កញ្ញាបានអរគុណទៅដល់គ្រូបង្គោលដែលបានបង្ហាត់បង្រៀនដល់កញ្ញា និងសិក្ខាកាមដទៃទៀត និងសង្ឈឹមថានឹងមានវគ្គបណ្ដុះបណ្ដាលបែបនេះបន្តបន្ទាប់ទៀតនៅពេលក្រោយ។
យុវជនម្នាក់ទៀត ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលដែរ បានលើកឡើងស្រដៀងនិងយុវតីខាងលើថា ការបណ្ដុះបណ្ដាលនេះពិតជាល្អ និងគួរមានវគ្គបណ្ដុះបណ្ដាលបែននេះបន្ថែមទៀត ដើម្បីជាចំណេះដឹងសម្រាប់យុវជន។ នេះជាការលើកឡើងពីយុវជន យី សុថា ដោយលោកបន្ដថា “បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលខ្ញុំនឹងយកចំណេះដឹងនេះ ប្រើប្រាស់ដើម្បីផលិតជាសារព័ត៌មាន ក៏ដូចជាការថតរូបដើម្បីផ្សាព្វផ្សាយភាព និងកែប្រែភាពអវិជ្ចមានទៅអោយទៅដល់ថ្នាក់ដឹកនាំ”។
គ្រូបង្កោលម្នាក់ពីវគ្គបណ្ដុះបណ្ដាលនេះ អ្នកគ្រូ ទុយ អេងលី បានចូលរួមជាចំណាប់អារម្មណ៍ និងក្ដីរំពឹងទុកបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល៣ថ្ងៃថា “យើងមានគោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះគឺយើងចងអោយយុវជននៅក្នុងខេត្តសៀមរាបយល់ដឹង ពីវិស័យព័ត៌មាន និងមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ហើយនៅពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ពួកគាត់អាចសរសេរព័ត៌មានខ្លីមួយ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណច្រើនទៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមរយៈពេល៣ថ្ងៃនេះ”។
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ គឺ់ធ្វើយ៉ាងណាបង្កើនលទ្ធភាពឱ្យប្រជាពលរដ្នទទួលបានព័ត៌មានពិតនៅក្នុងសង្គម ពង្រឹងសមត្ថភាពស្រ្តី និងយុវជនក្នុងការតស៊ូមតិដើម្បីសេរីភាព សារព័ត៌មាន។ វគ្គបណ្ដុះបណ្ដាលនេះផងដែរ បានគាំទ្រដោយអង្គការក្រៅរាជរដ្នាភិបាលចំនួនពីរដូចជា EWMI និង WMC។ កម្មវធីនេះបានបញ្ជប់ទៅដោយជោគជ័យ និងមានកាចងចាំនូវមេរៀនល្អអំពីវគ្គមួយនេះផងដែរ៕
អត្ថបទខ្លី សរសេរដោយយុវជន នន់ សាម៉ង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។