en     km
en     km

សង្គមស៊ីវិល និងជនរងគ្រោះ នៅផ្លូវវេងស្រេងបន្តទទូចឱ្យរដ្ឋាភិបាលរកយុត្តិធម៌ ក្នុងខួប១០ឆ្នាំ

Share

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ម្សិលមិញ សង្គមស៊ីវិលប្រមាណ១៤ស្ថាប័ន ជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះក្នុងអំពើហិង្សានៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤ បានទទូចស្នើឱ្យរាជរដ្ឋាភិបាលអាណត្តិទី៧ ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ និងផ្ដល់យុត្តិធម៌ដល់ខ្លួន រួមទាំងជនរងគ្រោះពីការបង្ក្រាបដោយហិង្សា។

អាជ្ញារធរបង្រ្កាបក្រុមកូដរនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤

ក្នុងសេចក្ដីថ្លែងការណ៍រួមពីសង្គមស៊ីវិល ជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ បានលើកឡើងទៅកាន់រាជរដ្ឋាភិបាលចំនួន៤ចំណុច។ ក្នុងនោះទី១ ស្នើឱ្យទម្លាក់បទចោទលើកម្មករ និងសកម្មជនសហជីព ដោយឥតលក្ខខណ្ឌ និងទី២ ធ្វើការដាក់ទោសចំពោះសមត្ថកិច្ចដែលបានធ្វើការបង្ក្រាប និងប្រើប្រាស់អំពើហិង្សាដល់កម្មករ។ ចំណែកចំណុចទី៣ ស្នើឱ្យបន្ដធ្វើការស៊ើបអង្កេតស្វែងរកជនរងគ្រោះដែលបាត់ខ្លួន និងចុងក្រោយទី៤ ផ្ដល់សំណងដល់ជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន រួមទាំងសំណងដល់កម្មករដែលបានចាប់ដាក់ពន្ធធនាគារដោយភាពអយុត្តិធម៌ ឬប៉ះពាល់ផ្លូវចិត្ត និងខូចខាតផ្សេងៗ។

អាជ្ញារធរបង្រ្កាបក្រុមកូដរនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤

គួររម្លឹកថា កាលពីឆ្នាំ២០១៤ កម្មករបានធ្វើកូដកម្មនៅមុខរោងចក្រយ៉ាក់ជីង និងផ្លូវវេងស្រេង ក្រោយស្នើឱ្យដំឡើងឈ្នួល១៦០ដុល្លាក្នុងមួយខែ តែមានភាពជាប់គាំង និងពុំទទួលបានការឆ្លើយតបតាមតម្រូវការសេដ្ឋកិច្ច។ ពេលនោះ អាជ្ញាធរបាន បង្រ្កាបលើក្រុមកូដករ ដោយប្រើគ្រាប់ពិត និងបានធ្វើឱ្យមនុស្ស៤នាក់បាត់បង់ជីវិត កម្មករម្នាក់បាត់ខ្លួនរហូតមកទល់នឹងពេលនេះ ព្រមទាំង៤៤នាក់ផ្សេងទៀតរងរបួស និង២៣នាក់ទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធធនាការរយៈពេល៦ខែ។

លោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

លោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាបុគ្គលម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការធ្វើកូដកម្មនៅផ្លូវវេងស្រេងនេះ បានលើកឡើងថា ទោះបីតុលាការបានកាត់ក្ដីរូបលោក និងកូដករ២២នាក់ផ្សេងទៀត ត្រឹមសាលាឧទ្ធរណ៍ ដោយទម្លាក់ការផាកពិន័យប្រាក់មកនៅត្រឹម៨លានរៀល ក៏ដោយ តែទោសទណ្ឌនូវមាននៅឡើយ។ យ៉ាងណាលោក និងកូដករ២២នាក់ផ្សេងទៀត បានស្នើសុំឲ្យតុលាការទម្លាក់បទចោទទៅលើក្រុមខ្លួន ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ តទៅ៕

Share

Image
Image
Image