en     km
en     km

🔴ផ្ទៀងផ្ទាត់ៈតើរាជរដ្ឋាភិបាលជម្លៀសពលរដ្ឋពីតំបន់អង្គរដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនរកស៊ីមែនដែរទេ?

Share

ក្រោយមានការចុះផ្សាយដោយសារព័ត៌មានក្រៅស្រុក The​ Cambodia Daily នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានចុះផ្សាយលើទំព័រហ្វេសប៊ុកខ្លួនថា  រដ្ឋាភិបាលបានជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ចេញពីតំបន់​រមណី​ដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោម​លេសថា ដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ តែផ្ទុយទៅវិញ គេបានរកឃើញថា​តំបន់​ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋាន​អង្គរឱ្យទៅឲ្យក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈ​ពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ​ដែល​ប្រែថា បឹងអង្គរអច្ឆរិយៈ ឬសួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគ​ប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ សម្រង់ដើមពីសារព័ត៌មាន The​ Cambodia Dailyនេះ ត្រូវបានប្រិយមិត្តអ្នកអានព័ត៌មានម្នាក់ សំណូមពរមកកាន់វិទ្យុស្រ្តីឱ្យធ្វើការផ្ទៀងផ្ទាត់ ថាតើព័ត៌មានដែលសារព័ត៌មានក្រៅនេះខាងលើផ្សាយ ពិតឬទេ ដែលថារដ្ឋាភិបាលដេញពលរដ្ឋចេញហើយប្រគល់ឱ្យក្រុមហ៊ុនចិនវិនិយោគ នៅតំបន់អង្គរ។

សេចក្ដីប្រកាសព័ត៌មានពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

ឆ្លើយតបនឹងការចុះផ្សាយនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធនៅថ្ងៃជាមួយគ្នាថាជាព័ត៌មានក្លែងក្លាយ។ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលទំព័រហ្វេសប៊ុក Cambodia Daily Khmer បានបង្ហោះនោះទេ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា មន្ត្រីអាជ្ញាធរជាតិអប្សរាបានយកទីតាំងដែលប្រជាពលរដ្ឋបានចាកចេញនោះ កំពុងដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីបង្កើនសោភ័ណភាព។

ភូមិធម្មជាតិរុនតាឯក

គួរជម្រាបថា ប្រជាជនតំបន់អភិរក្សអង្គរត្រូវបានរាជរដ្ឋាភិបាលជម្លៀសឱ្យទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីក្រុងសៀមរាប ដើម្បីរៀបចំហេដ្ឋារចនាសម័ន្ធក្នុងក្រុងអង្គរ ដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ តែយ៉ាងណាក៏មានការចុះផ្សាយពីអង្គការយូណស្កូថា ​ខ្លួនមិនឱ្យជម្លៀសពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រនេះនោះទេ។

យ៉ាងណាកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដល់សេវាកម្មឡានក្រុងដល់ប្រជាពលរដ្ឋតំបន់រុនតាឯក ដើម្បីធ្វើដំណើរទៅមកក្នុងក្រុងសៀមរាបទៅ និងមកផងដែរ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ៕

Share

Image
Image
Image