en     km
en     km

កម្ពុជា​-​ចិន​ ចរចា​ជុំវិញ​ការ​សាងសង់​ឃ្លាំង​ស្ដុក​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​នៅ​ទូ​ទាំង​ប្រទេស​ម​ក្ពុ​ជា​

Share

rice-forum-cover

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ កម្ពុជា​កំពុងធ្វើការ​ចរចា​ជាមួយ​ភាគី​ចិន​ជុំវិញ​ដំណើរការ​សាងសង់​ឃ្លាំង​ស្តុក​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​ស្រូវ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ លើក​ទី​៥​ នា​សណ្ឋាគារ​សុខា​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​២៥​ខែមករា​នេះ​។​ អ្នកវិភាគ​សេដ្ឋកិច្ច​សាទរ​ចំពោះ​ដំណើរការ​នេះ​ និង​បាន​លើក​ឡើង​ថា​ បញ្ហា​កង្វះ​ឃ្លាំង​ស្តុ​ត​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​នេះ​ ជា​ហេតុ​នាំ​ឲ្យ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់​ស្រូវ​ភ្លាមៗ​ក្រោយ​ពេល​ប្រមូល​ផល​ ដែល​ប្រការ​នេះ​ហើយ​ បណ្តាល​ឲ្យ​ឈ្មួញ​ច​ទម្លាក់​តំលៃ​ស្រូវ​បាន​ស្រេច​តែ​ចិត្ត​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ លើក​ទី​៥​ នេះ​ លោកនាយក​មន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ពិភាក្សា​ជាមួយ​ភាគី​ចិន​ ដើម្បី​ជំរុញ​ការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ ដើម្បី​រក្សា​ស្រូវ​ទុក​បាន​ល្អ​ ជៀសវាង​ការ​ខូចខាត​ក្រោយ​ពេល​ប្រមូល​ផល​រួច​។​ លោកនាយ​រដ្ឋមន្ត្រី​បន្ថែម​ថា​ ការ​សាងសង់​ឃ្លាំង​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​នេះ​ គឺជា​ផ្នែក​មួយ​ ដែល​អាច​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​ដល់​គោលដៅ​ផង​ដែរ​។​ សម្តេច​ ហ៊ុន​ សែន​៖​ «​ខ្ញុំ​ក៏​បាន​ធ្វើការ​ចរចា​ជាមួយ​មិត្ត​ចិន​ ទាក់ទិន​ជាមួយនឹង​កសាង​ឃ្លាំង​នៅ​ទូ​ទាំង​ប្រទេស​ ដោយ​មាន​តម្រូវការ​ឥ​ទាន​មួយ​ចំនួន​ពី​ភាគី​ចិន​»​។​

​អ្នកវិភាគ​សេដ្ឋកិច្ច​ លោក​ ស្រី​ ច​ន្ធី​ និយាយ​ថា​ យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ឃ្លាំង​ និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​ពេល​នេះ​ គឺជា​វិធានការ​មួយ​ល្អ​ប្រសើរ​ ដែល​អាច​សម្រួល​ដល់​គោលនយោបាយ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ឆាប់​ទទួល​បាន​ជោគជ័យ​។​ តែ​យ៉ាងណា​ លោក​ ស្រី​ ច​ន្ធី​ បង្ហាញ​ពី​គ​ន្លះ​មួយ​ចំនួន​ដើម្បី​ព​ន្លឿ​ន​គោលនយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​យ៉ាង​ដូច្នេះ​ថា​ ។​ លោក​ ស្រី​ ច​ន្ធី​៖​ «​ទី​មួយ​ត្រូវការ​ឃ្លាំង​ ដើម្បី​ថែរក្សា​ទុក​ធ្វើ​យ៉ាងណា​ឲ្យ​យើង​អាច​ប្រមូល​ទិញ​ស្រូវ​ដែល​ផលិត​បាន​ក្នុង​ប្រទេស​យើង​ផ្គត់ផ្គង់​ទៅ​ដល់​រោង​ម៉ាស៊ីន​កែ​ច្នៃ​សម្រាប់​នាំ​ចេញ​ឲ្យ​បាន​ពេញ​មួយ​ឆ្នាំ​។​ ទី​២​ គឺ​ត្រូវ​បញ្ចុះ​ថ្លៃ​ប្រេង​ ដែល​វា​ពាក់ព័ន្ធ​នឹង​ការ​កែ​ច្នៃ​ ថ្លៃ​ដឹក​ជញ្ជូន​ ។​ ទី​៣​ គឺ​ត្រូវ​បញ្ចុះ​ការ​ប្រាក់​ឥ​ទាន​ ព្រោះ​កម្ពុជា​ថ្លៃ​ការ​ប្រាក់​ឥ​ទាន​នៅ​មាន​តំលៃ​ថ្លៃ​នៅឡើយ​»​។​

​សូម​រំលឹក​ថា​ កាលពី​ឆ្នាំ​២០១០​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​ ប៉ុន្តែ​គោលនយោបាយ​នេះ​ ត្រូវ​បរាជ័យ​ ដោយ​កម្ពុជា​សម្រេចការ​នាំ​អង្ករ​ចេញ​បាន​ប្រមាណ​ តែ​ ៥៣​ម៉ឺន​តោន​តែ​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ថា​ ប្រទេស​ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ច្រើន​ជាងគេ​ គឺ​ប្រទេស​ចិន​ ប្រទេស​បារាំង​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប​៕

Share

Image
Image
Image