en     km
en     km

អ្នកនាំពាក្យACU៖ការចាប់ខ្លួន និងដោះលែងអភិបាលក្រុងនិងនាយករដ្ឋបាលក្រុងកែបមិនមានព័ត៌មានអ្វីផ្លូវការទេ

Share

លោក សយ ច័ត្តវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថាការចុះផ្សាយអំពី ACUថា បានចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ព្រមទាំងដោះលែងមកវិញ ដោយសាររឿងភន្ដច្រលំ គឺស្ថិតក្នុងភាពមិនច្បាស់ការណ៍នោះទេ។ ករណីនេះ លោកអះអាងថា មកដល់ម៉ោងនេះមិនមានព័ត៌មានអ្វីជាផ្លូវការពាក់ព័ន្ធនឹងការចុះផ្សាយជាហូរហែឡើយ។

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ រួមនិងថ្ងៃនេះ មានការចុះផ្សាយដោយសារព័ត៌មានជាច្រើន បញ្ជាក់ថា អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានចាប់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមហេតុផលមិនច្បាស់លាស់ និងបានដោះលែងមកវិញហើយ។

វិទ្យុស្ដ្រីមិនទាន់អាចសុំការបញ្ជាក់ពីលោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែប បាននៅឡើយទេ ដោយលោកជាប់ប្រជុំ មិនអាចឆ្លើយតបអ្នកសារព័ត៌មាន ខណៈលោក ខេង យ័ន ផ្ទាល់មិនអាចទាក់ទងបានដូចគ្នា។

យ៉ាងណា មានការចុះផ្សាយពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបថា មិនមានការចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបនោះទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ។ បែបនេះក្ដីករណីចាប់ខ្លួនមន្ដ្រី២រូបនៃខេត្តកែប នឹងបន្ដតាមដានតទៅទៀត។ ព័ត៌មានច្បាស់ការណ៍យ៉ាងណា លោក លោក សយ ច័ត្តវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) ថានឹងបញ្ជាក់ជូនតាមក្រោយ៕

 

Share

Image
Image
Image