en     km
en     km

គម្រោងថ្មីរបស់ក្រដាសអនាម័យMG ជួយកាត់បន្ថយប្លាស្ទិក ស្របនឹងក្រសួងបរិស្ថានផុសផុលលើបញ្ហាប្លាស្ទិកនេះ

Share

ទន្ទឹមគ្នានឹងក្រសួងបរិស្ថានកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាសសំរាមនៅតាមគោលដៅចម្បងដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងកន្លែងផ្សេងទៀត ក្រុមហ៊ុនក្រដាសអនាម័យMG ក៏ចូលរួមកាត់បន្ថយការប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនដែរតាមគោលដៅចម្បងទាំងនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រុមហ៊ុនក្រដាសអនាម័យ MG PACIFIC COMPANY LIMITED បានអនុវត្តគម្រោងថ្មីមួយរបស់ខ្លួនក្នុងក្រុងភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ខណៈបញ្ហាសំរាមនៅតែជាកង្វល់មួយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង។

តាមរយៈគម្រោងថ្មី ដែលក្រុមហ៊ុនMGអនុវត្ត បានផ្ដោតសំខាន់លើគោលដៅចម្បងៗដូចជា សាលារៀន ផ្ទះ ក្រុមហ៊ុន មន្ទីរពេទ្យ និងកន្លែងធ្វើអាជីវកម្មផ្សេងៗ។ ទីតាំងទាំងនេះនឹងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយផ្ទាល់ ក្រោយប្រើប្រាស់ក្រដាសអនាម័យMG ដោយហេតុថា ក្រុមហ៊ុន បានកែប្រែនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួន តាមរយៈការប្តូររបៀបវេចខ្ចប់ថ្មី ដោយដកថង់រុំស្រោបក្រដាសបង្គន់ប្រភេទកងបន្ទប់ទឹកចេញ ដាក់ក្នុងប្រអប់ជ័រថ្លាថ្មីជំនួសវិញ។ ការណ៍នេះដែរ នឹងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្រដាសបន្ទប់ទឹកអឹមជី ដោយគ្រាន់តែប្តូរប្រអប់ក្រដាសចាស់ដែលប្រើក្រដាសអស់ យកប្រអប់ថ្មីប៉ុណ្ណោះ ហើយអតិថិជនក៏មិនពិបាកក្នុងការប្ដូរប្រអប់ផងដែរ ដោយក្រុមហ៊ុននឹងមានសេវាកម្មប្ដូរជូនដល់ទីតាំង។

យើងសង្កេតឃើញថា គម្រោងថ្មីរបស់ក្រុមហ៊ុនMGនេះ គឺធ្វើឡើងស្របទៅនឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីក្រសួងបរិស្ថានផងដែរ។ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មីក្នុងអាណត្តិទី៧ លោក អ៊ាង សុផល្លែត បានរៀបចំយុទ្ធនាការសំអាតសំរាមនៅតាមគោលដៅចម្បងៗ ដូចជា សាលារៀន រោងចក្រ វត្តអារាម និងកន្លែងផ្សេងៗទៀតដូចគ្នា។

ក្រសួងបរិស្ថានថា គិតមកដល់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២៣ ប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» មានអ្នកចូលរួមសរុបចំនួនជាង 3លាន 7២ម៉ឺនអង្គ/នាក់ នៅតាមបណ្ដាខេត្តចំនួន៦  រួមមានខេត្តកំពង់ឆ្នាំង កំពត កណ្តាល ក្រចេះ មណ្ឌគិរី និងខេត្តត្បូងឃ្មុំ។

បើតាមការលើកឡើងក្នុងរបាយការណ៍ពីក្រសួងបរិស្ថាន និងUNDP ថាបញ្ហាប្លាស្ទិកកើនឡើងដោយសារកំណើនប្រជាជន កំណើនជីវភាព និងសេដ្ឋកិច្ច ព្រមទាំងទម្លាប់ក្នុងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាម ទើបធ្វើឱ្យសំណល់​ប្លាស្ទិកនៅកម្ពុជាកើនឡើងជាលំដាប់។

យ៉ាងណា អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនក្រដាសអនាម័យ អិមជី ផេស៊ីហ្វិក លោក តាំង សុបិន បានឱ្យដឹងថាជម្រើសប្រកបដោយនិរន្តរភាព និងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក គឺ“ផ្តើមចេញពីអ្នក”។ អ្នកគ្រប់គ្រងអាជីវកម្មរូបនេះ អះអាងថាការបញ្ជៀតការយល់ដឹង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ជីវិតប្រចាំថ្ងៃ នឹងការការពារបរិស្ថានជុំវិញខ្លួនយើងទៅថ្ងៃអនាគត៕

 

Share

Image
Image
Image