នៅទីរួមស្រុកអូរយ៉ាដាវ មានផ្លូវមួយខ្សែដែលស្ថិតនៅចន្លោះពីភូមិឡុំ ទៅភូមិតេន ឃុំប៉ក់ញ៉ៃ ប្រជាពលរដ្ឋតែងតែធើ្វដំណើរលើផ្លូវមួយនេះ ដែលជាផ្លូវទៅទីរួមស្រុកមួយខ្សែ ដែរ ។ ប៉ុន្តែផ្លូវមួយនេះត្រូវបានខូចជាយូរឆ្នាំមកហើយនៅតែមិនទាន់មានការជួសជុលនោះទេមកដល់ពេលនេះ។ ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ ជួសជុលផ្លូវមួយខ្សែ។ កញ្ញា លីណា រាយការណ៍៖
លោក សេវ ដានីយ៉ែល ជាគ្រូបង្រៀនហើយក៏ជាប្រជាពលរដ្ឋដែរនៅ ក្នុងភូមិឡុំគាត់បានធើ្វដំណើរទៅបង្រៀន នៅសាលាបឋមសិក្សា ក្នុងទីរួមស្រុកអូរយ៉ាដាវ គាត់បាននិយាយថា ផ្លូវមួយនេះគាត់បានជិះកាត់ រាល់ថ្ងៃលោកឃើញថាផ្លូវមួយនេះបានដាច់អស់ទៅហើយ គេគ្រាន់តែយកក្ដារៀបដើម្បីធើ្វដំណើរតែប៉ុណ្ណោះ លោក បានអំពាវនាវចង់ឱ្យមានការជួសជុលឡើងវិញ។
លោកបានបន្តប្រាប់ទៅវិឡុស្រ្ដីក្នុងសម្ដីដើមថា៖ ការធើ្វដំណើរនៅលើផ្លូវពីភូមិឡុំទៅភូមិតេនវាមានផលពិបាកទីមួយ ផ្លូវនិងគេធើ្វរៀងយូរឆ្នាំដែរហើយអត់មានការជួសជុលអីទេ មួយទៀតនិងគឺផ្លូវតាំងធើ្វមកមានមួយកន្លែងគឺគេធើ្វអត់ហើយទេ គ្រាន់តែគេដាក់លូរចោល ហើយគេទុកចោល ហើយកន្លែងលូ ផ្សេងៗតៀតដែលគេបានធើ្វហើយនិងគឺ អើ!លូវនិងមានពីកន្លែងគឺសុទ្ធតែបាក ហើយគេគ្រាន់តែរៀបក្ដាដើម្បីអោយយើងជិះបាន និងហើយក៏ចង់ សំណូមពរ អោយខាងក្រសួងអភិវឌ្ឍន៍ជនបទ នឹងអោយគាត់ជួយធើ្វផ្លូវ ពីភូមិតេនទៅភូមិឡុំផងព្រោះអីបើផ្លូវផ្សេងៗឃើញគេធើ្វរហូតដូចជាផ្លូវពីភូមិតេនទៅភូមិពាក់និងឥឡូវគេចាក់បែទង់ហើយៗហើយផ្លូវនឹងគេជួសជុលរហូត ប៉ុន្តែដោយឡែចផ្លូវពីភូមិតេនទៅភូមិឡុំគឺគេមិនទាន់ជួសជុលទេ ហើយផ្លូវតូចមួយ នៅកន្លែងលូនឹងបាក់អស់ហើយដោយសាយតែភ្លៀងខ្លាំងទឹកហួរទៅវាបាក់ចឹងទៅពិបាក់ជិះហើយក៏ចង់អោយធើ្វផ្លូវក្នុងភូមិផង ព្រោះអីលើគេលើគម្រោងថាធើ្វ លើករហូតដល់ខែហើយលើកទៅខែនេះ លើកទៅឆ្នាំនោះ នៅក្នុងភូមិក៏អត់ដែលធើ្វដែរ តាំងពីធើ្វមក នៅក្នុងភូមិមិនដែលធើ្វផ្លូវទេ បើគេធើ្វគេធើ្វតែម្ខាងទៀត ផ្លូវខាងភូមិថ្មីគឺគេអត់ដែលធើ្វទេ។
កញ្ញា សុឃី ពលរដ្ឋរស់នៅតំបន់នេះ បានលើកឡើងថាផ្លូវមួយខ្សែរនេះពិតជាខូចមែនកញ្ញាថានៅពេលដែលធើ្វដំណើរពិតជាមានផលវិបាកមែន ជាពិសេសនៅពេលដែលទៅពេទ្យដោយសារតែផ្លូវមួយនេះត្រូវបានដាច់ហើយវាខូចជាច្រើនកន្លែងទៀតផង។
«ចាស៎សម្រាប់ផ្លូវមួយខ្សែនេះ ពិតជាខូចមែននៅពេលដែលខ្ញុំបានធើ្វដំណើរអើ! តាមផ្លូវនោះវាពិតជាមានផលវិបាកជាច្រើន ដោយសារតែ នៅពេលដែលយើងទៅពេទ្យធើ្វអោយពិបាកក្នុងការធើ្វដំណើរ ណាមួយផ្លូវនឹងវាមានដាច់ហើយវាខូចជាច្រើន ហើយណាមួយទៀត ប្រជាពលរដ្ឋដែលគាត់មានចំការនៅនោះ ក៏ពិបាកធើ្វដំណើរផងដែរដោយសារវាខូចច្រើនក្នុងនាមខ្ញុំជាយុវជនម្នាក់ចង់ងោយអាជ្ញាធរនិងមេភូមិជួយសម្របសម្រួលដើម្បីអោយមានការសាងសង់នៅផ្លូវដោយសារតែផ្លូវមួយខ្សែនិងវាពិតជាបានខូចពិតមែន សំណូមពរអោយមានការជួសជុលឡើងវិញដោយសារតែទៅមន្ទីពេទ្យឬក៏ទៅធើ្វស្រែចំការគឺពិបាកក្នុងការធើ្វដំណើរ។»
តាមការឆ្លើយតបរបស់ លោក សេវ ហ្លីន ដែលជាមេភូមិនៅភូមិឡុំបានឱ្យដឹងថាផ្លូវពីភូមិតេនទៅភូមិឡុំទៅដល់ព្រំដែននោះ ខាងក្រសួងគេមានគម្រោងរួចមកហើយ នៅចាំតែការចុះមកសាងសង់នោះទេ។
លោកបន្តថា៖ ផ្លូវទៅភូមិតេនទភូមិឡុំ ដល់ព្រំដែន ខាងក្រសួងទេអ្នកធើ្វនិង គម្រោងគេមានអស់ហើយ គេរងចាំតែថៅកែមកធើ្វទេ គេមានគម្រោងហើយហើយ និងខាងឃុំៗអត់ដឹងដែរ ខាងឃុំបានពីរខ្សែខាងមួយខ្សែទៅវត្ត មួយខ្សែទៅ៧២បានពីរខ្សែនិង ផ្លូវខាងភូមិតេននិងមានគម្រោងហើយ គេមានគម្រោង ថាខាងក្រសួងអ្នកធើ្វ ខាងឃុំក៏អត់ដឹងដែរខ្ញុំក៏អត់ដឹងដែរបើគេថាខាងក្រសួងនិង យើងរងចាំហើយ ខែណាគេធើ្វថ្ងៃណាគេធើ្វទេមានតែប៉ុណ្ណឹង។
លោក ចេង ហេង ដែលជាមេឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលើកឡើងថាផ្លូវទាំងបីឃុំនេះ ត្រូវបានគេរៀបគម្រោងរួចហើយថា និងធើ្វនៅក្នុងឆ្នាំ២០២៤ខាងមុននេះ ។ លោកថា៖គឺគម្រោងនឹងឃុំឆ្នាំនេះសិក្សាហើយ សិក្សាបានហើយថាខាងកងស្វកម្មគេអ្នកទទួលយកចឹងណា ខាងឃុំក៏ត្រួត្រាផ្លូវផ្សេងទៀតចឹងហា ផ្លូវៗចេះពីឃុំសោមធំចូលមកយ៉ាទុងពីយ៉ាទុងចូលមកប៉ក់ញ៉ៃ បីឃុំផ្លូវនឹងហាស ចឹងខាកងស្វកម្មអ្នកទទួលយកព្រោះឯកសារឃុំទាំងបីនិងបានអើ! ធ្វើសម្នើទៅដល់ស្រុកៗក៏បានចាទៅដល់ខេត្តៗទៅដល់ក្រសួងហើយ ប៉ុន្តែខាងក្រសួងកងស្វកម្មយើងដឹងគាត់មកធើ្វ ២០២៤ នេះ ដោយសារផ្លូវឃុំនឹងឃុំគាត់បានសិក្សាទាំងអស់គ្នាហើយណា យើងឃើញផ្លូវថាផ្លូវទៅតាមមូលធ្ថានវានៅមានមែន អាផ្លូវចូលទៅនិងមុនយើងធើ្វដោយសារកងស្វកម្មគាត់ទទួលយកហើយ ប៉ុន្តែគាត់និងចុះធើ្វគឺ ថ្ងៃណាខែណាយើងអត់ទាន់ដឹងទេណាព្រោះខាងឃុំគេសិក្សាផ្លូវផ្សេងហើយ ចឹងបីឃុំផ្លូវនិងពីរ សោមធំ ចាក់មក យ៉ាទុងៗមកឡុំដល់ព្រំដែនចឹងហាណាស់កងវិស្វកម្មដែរអ្នកដែរជួសជុលហើយសហការណ៍មួយអភិវឌ្ឍន៍ជនបទ។
លោក មេឃុំប៉ក់ញ៉ៃរូបនេះ បានប្រាប់ទៀតថាផ្លូវភ្ជាប់ ពីឃុំសោមធំទៅឃុំយ៉ាទុងពីយ៉ាទុងទៅភូមិឡុំដល់ព្រំដែន ខាងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកគ្រប់គ្រងហើយក្រុមវិស្វកម្មនេះមានគម្រោងថានិងសាងសងផ្លូវមួយនេះនៅក្នុងឆ្នាំ២០២៤៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕