en     km
en     km

ស្ត្រីមានផ្ទៃពោះ និងកុមារ អាយុ៤ឆ្នាំ ស្លាប់ ក្នុងគ្រោះអគ្គិភ័យ​ នៅក្រុងសៀមរាប

Share

ស្ត្រីមានផ្ទៃពោះជាង២ខែ និងកូនប្រុសអាយុ៤ឆ្នាំម្នាក់ រួមទាំងស្ត្រីម្ចាស់តូបជួលម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ហេតុការណ៍នេះ បានកើតឡើង នៅតូបមុខផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក។ នេះបើតាមអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ស្ត្រីជា​ម្តាយមានផ្ទៃពោះ​ឆ្នាំ មានអាយុ២៨ឆ្នាំ ជា​លក់​បន្លែ រស់នៅ​ភូមិ ទ្រា សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ប្រភពដដែលឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ​នៅវេលាម៉ោង៦ និង២០នាទីព្រឹក។ ក្រៅពីសម្លាប់មនុស្ស គ្រោះអគ្គិភ័យនេះ បានឆេះតូបលក់ដូរចំនួន៤តូប ផ្ទះមួយខ្នងផងដែរ។

ទោះយ៉ាងណាមកទល់ព្រឹកថ្ងៃទី២៧ ខែធ្នូនេះ អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យ កើតមានករណីអគ្គិភ័យនៅឡើយទេ៕

Share

Image
Image
Image