en     km
en     km

ព្រៃសហគមន៍ភូមិឡុំខេត្តរតនគិរីកំពុងរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ

Share

នៅក្នុងសហគមន៍ភូមិឡុំ ព្រៃឈើជាធនធានធម្មជាតិ ត្រូវក្រុមឈ្មួញកាប់បំផ្លាញជាហូហែ ដោយអាជ្ញាធរពាក់ពន័្ធក៏មិនសូវអើពើនោះឡើយ នៅតែមានអ្នកចូលទៅកាប់ដោយគ្មានការញញើតបន្តិចសោះ។ នេះបើតាមការបញ្ជាក់ពីប្រជាសហគមន៍។​ពួកគេព្រួយបារម្ភថា មកដល់ពេលនេះ បើនៅតែមានការកាត់បំផ្លាញទៀត កូនចៅជំនាន់ក្រោយ នឹងបាត់ការរំពឹងបើព្រៃឈើនេះត្រូវបាត់បង់អស់ទៅហើយ ។ (កញ្ញា លីណា រាយការណ៍ )

នៅក្នុង ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក រ ម៉ាស់ រិន  អាយុ២៨ ជាយុវជនសកម្មការពារ​ព្រៃឈើនៅភូមិឡុំ បានប្រាប់វិទ្យុស្ត្រីថា  លោកមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅសហគមន៍ភូមិឡុំ  ដែលកំពុងរងការកាប់បំផ្លាញដោយឈ្មួញទុច្ចរិតនិងប្រជាពលរដ្ឋមួយចំនួន។ គាត់បន្ថែមថា  គណៈកម្មការការពារព្រៃឈើមិនបានការពារព្រៃឈើទេ បែជាឃុបឃឹតជាមួយឈ្មួញ និងយកលុយពីកាប់ឈើនិងបណ្តោយឱ្យជនល្មើសចូលកាប់ឈើយ៉ាងអនាធិបតេយ្យ។

« មូលហែតុដោយសារគណៈកម្មការគឹបគេងគ្នាយកលុយអ្នកកាប់បំផ្លាញព្រៃឈើ ជាដំបូងអើ! រឿងនិង កើតឡើងដោយសារមួយចំនួនតូចទេ ដែលគិតគ្នានិងកាត់បំផ្លាញព្រៃឈើ ប៉ុន្តៃដល់ឥឡូវពេញមួយភូមិ លេងចូលទៅអស់អាលីញហើយ ថាគណៈកម្មការយកលុយហើយ និងសន្តិសុខយកលុយដែរ យកលុយទាំងអស់និង យកលុយពីអ្នកកាត់បំផ្លាញព្រៃឈើ ទៅទប់ស្កាត់អី ទៅដេកយាមនៅព្រៃយកលុយ អត់បានទប់ស្កាត់អីទេគ្រាន់ទេ ទៅដេកនិង ចាប់គេហើយកលុយនិង អើ!កាលមុនខែមុនបានមានគេទៅ ចុះអន្តរាគមន៍ដែរ បាត់បានតែមួយរយៈពេលនិងហើយក្រោយមកក៏កើនឡើង កាត់តែខ្ពស់ទៀត ការកាប់ពំផ្លាញព្រៃឈើ កាន់តែច្រើនលើសដើមទៀត អាព្រៃនិងគេកាប់អស់គ្មានសល់ទៀតទេ បន្តដឹកចេញរាល់យប់រាល់ថ្ងៃ និយាយរួមទៅបើគណៈកម្មការនឹងតឹងរឹង គ្មានអ្នកហ៊ានចូលទេ ដោយសារគណៈកម្មការបើកដៃអោយចូលបានគេហ៊ានចូល» ។  

ស្រដៀងនឹងនេះដែរពលរដ្ឋមួយរូប ដែលសុំមិនបញ្ចេញឈ្មោះមាននិយាយថាព្រៃសហគមន៍មួយនេះ ត្រូវបានស្មួញកាប់ជិតអស់ទៅហើយ គាត់ថាឈ្មួញនៅតែបន្តដឹកចេញជារាងរាល់ថ្ងៃ ការកាប់បំផ្លាញបែបនេះ និងមានផលលំបាក ព្រោះព្រៃឈើមួយនេះជាកន្លែងដែលពួកគាត់អាស្រ័យរកបន្លែរកក្ដាម រកត្រី និងអាហារផ្សេងទៀតនៅក្នុងព្រៃការពារមួយនេះ តាំងពីដើមរៀងមក។ លោកបានបញ្ជាក់ថា៖ព្រៃឈើសហគមន៍យើង អស់ខ្ទិចខ្ទីហើយ ឈ្មួញអ្នកដឹកឈើកាប់អស់រលីងហើយ បាទ!មូលហេតុមកពីអត់មានទប់ស្កាត់ទីមួយ ទីពីអត់មានអ្នកការពារ បើសិនក្នុងសហគមន៍យើងនឹងរួមដៃគ្នាការពារទាំងអស់គ្នាវានៅគង់វង្ស អត់មានអ្នករវីរវល់ផង បើថាពីរបីនាក់អត់កើតទេ ច្រើនអ្នកចូលរួមដល់តា ប្រសិនជាមេភូមិឃុំស្រុកអន្តរាគមន៍ចឹងអត់អីទេ គេចុះម្ដងម្កាលនិង ឥឡូវដែរថាគេសម្រុកទៅខ្លាំងទៅ អត់មានអ្នកអើពើរផង គេចុះទៅចុះយកលុយហ្នឹង។

ពលរដ្ឋម្នាក់នេះសំណូមពរអោយសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់បទឈ្មើស ដើម្បីការពារព្រៃឈើនេះកុំអោយអស់ព្រៃឈើ។

 

«ឥឡូវវានៅសល់ដែរ បើសិនជាយើងទប់ស្កាត់ឥឡូវនឹងវានៅមានដើមស្រល់ ហើយនិងជិកហើយច្រើន បើចកម្រំអី កកស់អីអស់លីងហើយឥឡូវ គេនៅប្រលំអាស្រល់ស្ដាយ ធំៗណាល់គេដឹកកាត់ភូមិយើងម៉ងសព្វថ្ងៃ និងចង់អោយមានអាជ្ញាធរមកជួយចុះបង្រ្កាបផងវាអស់ពេក អ្នកនៅជំនាន់ក្រោយបើសិនជាចង់ធើផ្ទះធើ្វអីអត់មានទេឈើអស់លីងហើយ អ្នកមានគ្រួសារក្រោយៗនិងពិបាកវេតានារណាស់ទីមួយទីពីបើសិនជាយើងអស់ព្រែឈើទៅអត់មានអីទេ យើងរកបន្លែបន្លុកក្នុងនិង រកក្ដាម រកត្រីព្រៃការពារយើងនិងបារ។»

លោកគណៈកម្មការការពារព្រៃឈើ បានលើកឡើងថាពួកគាត់បានចុះល្បាតជាច្រើនដងហើយ ពួកគាត់នៅតែមិនអាចទប់ស្កាត់ក្រុមឈ្មួញ នោះបានឡើយ ហើយការកាប់បំផ្លាញព្រៃនេះ ក្រុមការងារគណៈកម្មការការពារព្រៃឈើ បានស្នើដល់ឃុំហើយដែរនៅតែមិនអាចទប់ស្កាត់បាន ។ លោក សល់ ញ៉ុង ប្រធានគណៈកម្មការការពារព្រៃឈើ បាននិយាយប្រាប់ វិទ្យុស្ដ្រីក្នុងសម្ដីដើមថា៖   «ក្នុងព្រៃសហគមន៍ ដោយសារខ្ញុំទប់អត់ឈ្នះទេ ខាងអ្នកភូមិគេ អើ! យើងទៅទប់ផ្លូវនេះគេទៅចូលផ្លូវនោះទៀត ចូលទាំងយប់ៗ ទៀតទប់អត់ឈ្នះ បើទៅទប់គេខឹងទៀត ខ្ញុំលេងទប់ហើយបើមានសមត្ថកិច្ចនិងខាងក្រសួង ខ្ញុំចង់មកជួយខ្ញុំដែរព្រោះទប់អត់ឈ្នះទេ មេភូមិមេឃុំជួយមកដែរ ម្តងម្កាលគាត់អត់មកញឹកញ៉ាប់ដែរ ពន់គេខ្លាចដែរ គេការពារយូរហើយ ដល់ឆ្នាំនេះទៀត ព្រោះស្នើសុំគេជួយ គេមកជួយតែម្ដងម្កាលចឹង និយាយទៅគេទៅញឹកញ៉ាប់រាល់យប់រាល់ថ្ងៃអ្នកភូមិនៅតែមិនស្តាប់»

លោក សេវ ហ្លីន មានវ័យជាង៦០ឆ្នាំ ជាមេភូមិ នៅភូមិឡុំនោះបានបញ្ជាក់ ថាព្រៃមួយនេះរងការកាប់បំផ្លាញហើយគាត់បានស្នើសុំទៅខាងមេឃុំនិងមេប៉ុស្ដិ៍នគរបាលអោយចុះមកជួយអន្តរាគមន៍ដែរ។ លោកបន្តថា៖ រឿងព្រៃឈើនឹងគេកាប់ខ្ទិចអស់ហើយ អាឈើនិង មានមេឃ្លោងគេធើ្វ គេលួចលាក់ យើងមិនដឹងច្បាស់បើដឹងយើងអាចបង្ហើបបាន បាទមួយឆ្នាំនេះខ្លាំងមែនទៃនម៉ងឥឡូវគេដឹកដាក់ទាំងឡានៗទៀតនិង អើ!ទប់ស្កាត់ដែរអើ! ការពារព្រៃឈើនិង ព្រៃសហគមន៍នឹងគេទប់ស្កាត់ដែល ប៉ុន្តែគេអត់ខ្លាចម៉ង ប្រធានធម្មទីជាតិនិងក៏ទៅទប់ស្កាត់ដែរមិនដឹងទប់ស្កាត់មិចទេសយកលុយដឹង គេអត់ជឿអត់ខ្លាចម៉ង បើយើងយកលុយគេ គេមិនខ្លាចទេបើយើងមិនយកលុយគេខ្លាច បើចាប់ម៉ូតូដុតម៉ូតូ ចាប់ម៉ាស៊ីនដុតម៉ាស៊ីន ចាប់ហើយដោះស្រាយៗ ហែតុអីបានគេអត់ខ្លាចនិង ខ្ញុំស្នើសុំមេឃុំនឹងទេមេប៉ុស្តិ៍។

លោក ចេង ហេង  ដែលជាមេឃុំប៉ក់ញ៉ៃគាត់បានប្រាប់អោយដឹងថាខាងឃុំនឹងសមត្ថកិច្ចបានចុះពីរទៅបីដងមកហើយអោយពួកគាត់ចេះការពារនិងថែរក្សារដីមួយនិងដើម្បីនិងចុះជាបញ្ចីទទួលស្គាល់ពីក្រសួងផងដែរ។

លោកបន្ថែមថា៖ អរ! អញ្ចេះ កន្លែងនិងយើងបានសហការ ឧទាហរណ៍ថា ពេលដែលមានអ្នកដែរ ចូល ដែលថាបំផ្លាញ ចឹងបើគាត់រាយការណ៍ទៅ ខាងសមត្ថកិច្ចគេជួយអើ! ជួយអន្តរាគមន៍ដែរហាណាស់ ចឹងបាទ ប៉ុន្តែដូចខ្ញុំយាយចឹង អាអ្នកភូមិគាត់ការពារខ្លួនគាត់ ហើយបំផ្លាញខ្លួនគាត់ចឹងអើ!ព័ត៌មានគាត់មិនអោយមិនសហការ ជាមួយភូមិឃុំទេភូមិឃុំទេ គ្រាន់តែឃុំចុះពីរបីដងហើយ ប្រជុំអោយអ្នកភូមិកុំអោយបំផ្លាញ សម្រាប់យើងការពារទៅដើម្បីអានាគតទៅយើងក៏ សុំចុះជាដីសម្រាប់អើ! ក្រសួងទទួលស្គាល់ចឹងហាណាស់។

លោកមេឃុំប៉ក់ញ៉ៃបានបញ្ជាក់ថាព្រៃឈើក្នុងសហគមន៍ភូមិឡុំមួយនេះមិនទាន់បានចុះបញ្ជីទទួលស្គាល់ពីក្រសួងបរិស្ថាននៅឡើយទេគ្រាន់តែជាព្រៃឈើដែរពួកគាត់សុំការពារនៅក្នុងសហគមន៍ហើយ លោកថា បើសិនជាពួកគាត់ការពារទប់ស្កាត់បាន គេនិងទទួលស្គាល់ពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ៕

អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង