en     km
en     km

កញ្ញា សេង ធារីបង្អត់អាហារ១០ថ្ងៃក្នុងពន្ធធនាគារ ខណៈជិតឡើងសវនាការសាលាឧទ្ធរណ៍

Share

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ គឺជាថ្ងៃដែលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្ដី សំណុំរឿងកញ្ញា សេង ធារី ក្រោមបទចោទរួមគំនិតក្បត់ និងញុះញង់បង្កើតឱ្យមានភាពវឹកវរនៅក្នុងសង្គម។

មុនថ្ងៃឡើងសវការ កញ្ញា សេង ធារី បានបង្អត់អាហារខ្លួនឯងចំនួន១០ថ្ងៃ ពោលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​អំពាវនាវ​ឱ្យសាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​កញ្ញា។ បន្ថែមពីនេះ ការបង្អត់អាហាររបស់កញ្ញា សេង ធារី ក៏ដើម្បីទាមទារ​សិទ្ធិ​នៃ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​ខ្លួន​ត្រូវ​បាន​គោរព​នៅ​ក្នុង​ដំណើរការ​នីតិវិធី​នៅ​សាលា​ឧទ្ធរណ៍ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពី លោក ចារិត ហ្គេនស័រ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ចេញកាលពីថ្ងៃទី៧ ខែធ្នូ។

នេះជាលើកទី២ហើយដែលកញ្ញា សេង ធាវី បានបង្អត់អាហារខ្លួនឯង ដោយលើកទី១ កញ្ញាបានអនុវត្តកូដកម្មបែបនេះម្ដង កាលពីខែកក្កដា ឆ្នាំ២០២៣។ មេធារីការពារក្ដីឱ្យទណ្ឌិតសញ្ជាតិខ្មែរ-អាមេរិករូបនេះ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកមានការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​កូនក្ដីរបស់ខ្លួន ពេលដែល​កញ្ញា​​បង្អត់​អាហារ​ខ្លួនឯង​ដូច្នេះ។

យ៉ាងណា សង្គមស៊ីវិលសិទ្ធិមនុស្ស ធ្លាប់បានស្នើឱ្យរាជរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ដោយឥតលក្ខខណ្ឌ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យកញ្ញាជាប់ពន្ធធនាគាររយៈពេល៦ឆ្នាំ ពីកំហុសទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។

គួរជម្រាបថា មួយថ្ងៃបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញកាត់ក្ដី កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅដាក់ពន្ធធនាគារខេត្តព្រះវិហារ។ ក្រោយមក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣  កញ្ញាក៏ត្រូវបានផ្ទេរឱ្យមកទទួលទោសនៅក្នុងពន្ធធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២វិញ។ គេសង្កេតឃើញថា ការផ្ទេរកញ្ញា សេង ធារី មកពន្ធធនាគារក្នុងរាជធានីភ្នំពេញ ធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានជួបជាមួយមន្ដ្រីអាមេរិកទាំងក្នុងប្រទេសផង និងសហរដ្ឋអាមេរិផង៕

Share

Image
Image
Image