en     km
en     km

ស្ត្រីសិង្ហបុរីម្នាក់ជាប់ពន្ធនាគារ៨ខែពីបទក្លែងក្លាយសញ្ញាប័ត្រ NTU

Share

នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ តុលាការសិង្ហបុរីបានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារយៈ ៨ខែ ពីបទក្លែងបន្លំសញ្ញាប័ត្រវិស្វកម្មពីសាកលវិទ្យាល័យ Nanyang Technological University (NTU) និងយកទៅកែសម្រួលជាច្រើនដង ដើម្បីប្រើធានាការងារជាង ១៦ឆ្នាំ។


អ្នកស្រី Fonseka ជនជាតិសិង្ហបុរី អាយុ 44 ឆ្នាំ បានសារភាពកំហុសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ចំពោះបទចោទប្រកាន់ចំនួន ២នៃការបន្លំ។ Fonseka បានបញ្ចប់ការសិក្សានៅ NTU ក្នុងឆ្នាំ១៩៩៨ ដោយសិក្សាផ្នែកមេកានិច និងវិស្វកម្មផលិតកម្ម។ អ្នកស្រីបានប្រើវិញ្ញាបនបត្រក្លែងក្លាយ ដើម្បីទទួលបានការងារជាច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដំបូងអ្នកស្រីទទួលបានតួនាទីជាជំនួយការនិពន្ធនាយកនៅ Marshall Cavendish Education ដោយទទួលបានប្រាក់ខែ ៤.២០០ដុល្លាក្នុងមួយខែ។ បន្ទាប់មកអ្នកស្រីទទួលបានតួនាទីជាជំនួយការអ្នកគ្រប់គ្រងផ្នែកនិពន្ធនៅ Scholastic Education International (Singapore) Cengage Learning Asia និង Oxygen Studio Designs។ ប្រាក់ខែខ្ពស់បំផុតរបស់នាងគឺ ៦.៨០០ដុល្លារសិង្ហបុរី ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១.០៨៤ដុល្លារសិង្ហបុរីក្នុងមួយខែពីក្រុមហ៊ុន Walt Disney (អាស៊ីអាគ្នេយ៍) ជាកន្លែងដែលអ្នកស្រីធ្វើការជាអ្នកកែសម្រួលការសិក្សាក្នុងការបោះពុម្ព ហើយក៏ជាកន្លែងដែលក្រុមហ៊ុនបានរកឃើញវិញ្ញាបនបត្រក្លែងក្លាយរបស់អ្នកស្រីផងដែរ បន្ទាប់ពីធ្វើការឆែកឆេរ។
មេធាវីរបស់នាងបានប្រាប់តុលាការថា កូនក្តីខ្លួនក្លែងបន្លំសញ្ញាបត្រដើម្បីផ្គាប់ចិត្តម្តាយ ដែលតែងតែដាក់សម្ពាធផ្លូវចិត្តលើអ្នកស្រីយ៉ាងខ្លាំង។ លោកបានបន្ថែមថា ជនល្មើសក៏បានប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចក្នុងការទទួលបានប្រាក់ខែឲ្យគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ។
កញ្ញា ហេង ជានិយោជកបាននិយាយថា នៅពេលការឆបោក បានលាតត្រដាង ការសារភាពរបស់អ្នកស្រី Fonseka បានបង្ហាញពីការខ្វះខាតនិងវិប្បដិសារី។ កញ្ញាបន្តថា កញ្ញាមិនបានទាមទារសំណងទេ ដោយពិបាកក្នុងការកំណត់បរិមាណនៃគ្រោះថ្នាក់ដែលបង្កឡើង។ ទោះជាយ៉ាងណាក៏ដោយ កញ្ញាបាននិយាយថាក្រុមហ៊ុនដែលបានជួល អ្នកស្រី Fonseka ត្រូវការលក្ខណៈសម្បត្តិអប់រំជាក់លាក់សម្រាប់ការងារដែលបានផ្តល់ នេះបង្ហាញថានិយោជកបានឱ្យតម្លៃលើគុណវុឌ្ឍិនៃការអប់រំ ហើយគេជឿថាការងាររបស់អ្នកស្រី Fonseka គឺបានមកដោយសារតែមានសញ្ញាបត្រអះអាង។
មេធាវីការពារក្តី Foo Cheow Ming បានស្នើសុំការផាកពិន័យជំនួសវិញ ឬដាក់ពន្ធនាគាររយៈពេលខ្លី ប្រសិនបើតុលាការមិនយល់ព្រមលើការផាកពិន័យ។ លោកបាននិយាយថាកូនក្តីរបស់លោក បានស៊ូទ្រាំនឹង ការរំលោភបំពានផ្លូវកាយនិងផ្លូវចិត្តពីម្តាយដែលទទួលរងជំងឺបុគ្គលិកលក្ខណៈដែលមិនបានធ្វើរោគវិនិច្ឆ័យ ប៉ុន្តែអ្នកស្រីនៅតែមានទំនួលខុសត្រូវនិងបន្តមើលថែឪពុកម្តាយក្នុងនាមជាកូន៕

Share

Image
Image
Image