en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក

Share

អង្គមណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើកស្ទួយសមភាព​ យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ អង្គមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការ ជ្រើសរើសបុគ្គលិកចំនួន រូប សម្រាប់មុខដំណែង«អ្នកគ្រប់គ្រងហិរញ្ញវត្ថុ»

ភារកិច្ច និង ការទទួលខុសត្រូវ

  • ធានាថា គោលនយោបាយហិរញ្ញវត្តុត្រូវបានធ្វើបច្ចុប្បន្នភាពតាមស្តង់ដាគណនេយ្យ និង អនុវត្តបាន ល្អបំផុតនៅក្នុងអង្គការ និង ការគ្រប់គ្រងធនធាន ។
  • ធានាថា កំណត់ត្រាហិរញ្ញវត្ថុមានភាពត្រឹមត្រូវ និង រក្សាទុកក្នុងទម្រង់ នៃតម្រូវការរបស់អង្គការ ។
  • ធានាថា សាច់ប្រាក់ទាំងអស់ត្រូវបានរក្សាទុកដោយសុវត្ថិភាព និង មានការត្រួតពិនិត្យដោយឯករាជ្យ តាមគោលការណ៍ហិរញ្ញវត្ថុរបស់អង្គការ ។
  • រៀបចំគម្រោងថវិកា និង របាយការណ៍ហិរញ្ញវត្ថុរបស់អង្គការ ។
  • មានជំនាញក្នុងការរៀបចំ នឹងគ្រប់គ្រងប្រព័ន្ធគណនេយ្យ តាម​ Quick Book
  • រៀបចំគម្រោងថវិកា របាយការណ៍ថវិកា និង ទំនាក់ទំនងជាមួយម្ចាស់ជំនួយលើបញ្ហាហិរញ្ញវត្ថុ ។
  • រៀបចំផ្ទៀងផ្ទាត់សាច់ប្រាក់ទៅនឹងរបាយការណ៍ធនាគារ នៃរាល់គណនីធនាគាររបស់អង្គការ ។
  • សម្រួលការធ្វើសវនកម្មហិរញ្ញវត្ថុរបស់អង្គការ និង អនុវត្តតាមអនុសាសន៍សមស្រប ។
  • ផ្តល់យោបល់ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ ដល់អង្គការ ។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • មានបរិញ្ញាបត្រ (ឬ សញ្ញាបត្រមានតម្លៃស្មើ) ផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ ឬ ផ្នែកពាក់ព័ន្ធ ឬ មាន បរិញ្ញាបត្រជាន់ខ្ពស់ជាការល្អ ។
  • បទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ផ្នែកហិរញ្ញវត្ថុ និង គណនេយ្យក្នុងវិស័យមិនរកប្រាក់ចំណេញ ។
  • មានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយ និង ការយល់ដឹងអំពីហិរញ្ញវត្ថុ ។
  • មានភាពជឿនលឿនផ្នែកបច្ចេកទេសក្នុងជំនាញហិរញ្ញវត្ថុ-គណនេយ្យ និង ​អាចដឹកនាំអ្នកដទៃក្នុង គ្រប់កិច្ចការដែលពាក់ព័ន្ធ ។
  • មានភាពបត់បែន គណនេយ្យភាព ការគ្រប់គ្រង និង ធ្វើការជាមួយម្ចាស់ជំនួយ ឬ ដៃគូ លើកិច្ចការ ហិរញ្ញវត្ថុដែលស្មុគ្រស្មាញ ។
  • មានជំនាញប្រើប្រាស់កុំព្យូរទ័រ កម្មវិធី Microsoft Word, Excel, Quick Book និង កម្មវិធីគណនេយ្យ ផ្សេងៗទៀត
  • ភាសាខ្មែរ និង ភាសាអង់គេ្លសល្អប្រសើរ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ ២៣ ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

ព័ត៌មានលំអិតសូមមើល៖

ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃ ចន្ទ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣​ វេលាម៉ោង ៥​ ល្ងាច ។

បេក្ខនារីត្រូវបានលើកទីកចិត្តក្នុងការដាក់ពាក្យ៕

 

Share

Image
Image
Image